• 2017-02-07 07:03:04
  • ព័ត៌មាន

iPhone​ ​ជំនាន់​ក្រោយ​នឹង​ប្រើ​បច្ចេកវិទ្យា​ដូច​ ​Nikon

  • 2017-02-07 07:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ផលិតផល​ ​Apple​ ​ដែល​មាន​ដូច​ជា​ ​MacBook Pro​ ​និង​ ​iPhone​ ​ម៉ូដែល​ក្រោយ​ៗ​ ​នឹង​មាន​បំពាក់​បច្ចេកវិទ្យា​រន្ធ​បញ្ជូន​ទិន្នន័យ​ប្រភេទ​ ​UC-E6​ ​ដូច​ដែល​មាន​បំពាក់​លើ​កាមេរ៉ា​ ​Nikon។

រន្ធ UC-E6 ខាងស្តាំ

UC-E6​ ​សម្រាប់​ផលិតផល​របស់​ ​Apple​ ​ត្រូវ​គេ​ហៅ​ថា​ ​Ultra Accessory Connector​ ​ហើយ​វា​នឹង​ដាក់​ជំនួស​រន្ធ​ ​Lightning​ ​និង​ ​USB-C​ ​ដែល​មាន​បំពាក់​លើ​ ​iPhone​ ​និង​ ​MacBook Pro​ ​បច្ចុប្បន្ន។

ការ​ងាក​មក​ប្រើ​ ​UC-E6​ ​Apple​ ​មិន​បាន​បញ្ជាក់​ច្បាស់​នោះ​ទេ​ ​តែ​គេ​ដឹង​ថា​រន្ធ​ប្រភេទ​នេះ​ស៊ី​ថាមពល​តិច​ ​និង​អាច​ចម្លង​ទិន្នន័យ​បាន​រហ័ស​ជាង​រន្ធ​ដែល​ ​Apple​ ​ប្រើ​បច្ចុប្បន្ន៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់