• 2017-02-02 09:10:12
  • ព័ត៌មាន

យក​សុទ្ធ​តែ​រថយន្ត​​ប្រណិត តម្លៃ​កប់ៗ​ដាក់ជួល

  • 2017-02-02 09:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តស៊េរី​កប់​​ប្រភេទ BMW ចំនួន ៣៥ គ្រឿង​ត្រូវ​បាន​​ដាក់​ជួល​​សម្រាប់​​​​ពលរដ្ឋ​និង​មន្រ្តី​រាជការអាច​​ជួល​ជិះ​ធ្វើ​ដំណើរ​​ក្នុង​ការ​ងារ​ផ្សេងៗ។

រថយន្ត​ទាំង​នេះ​គ្រប់គ្រង​ដោយ​ ក្រុមហ៊ុន Royal Cambodian Limousine Service ជា​​ក្រុមហ៊ុន​ផ្តល់​សេវា​ជួល​រថយន្ត​ប្រណិត​នៅ​ទីផ្សារ​កម្ពុជា និង​ក៏​​មាន​ការ​សហការ​ជាមួយ​​​ក្រុមហ៊ុន Premium Auto imports ជា​ក្រុមហ៊ុន​នាំ​ចូល​​ផ្លូវ​ការ​រថយន្ត​BMW ​ក្នុង​ទីផ្សារ​ប្រទេស​​កម្ពុជា។

លោក Jake Montross នាយក​​គ្រប់គ្រង​ក្រុមហ៊ុន​​ Royal Cambodian Limousin Service ឲ្យ​ដឹង​ថា រថយន្ត​ប្រណិត​​ដែល​ដាក់​​ជួល​មាន​ដូចជា​ម៉ូដែល BMW 7 ស៊េរី​​ 730D និង​ម៉ូដែល BMW 5 ស៊េរី 520D ប្រភេទ GT ដែល​សុទ្ធ​តែ​ម៉ូដែល​ចុងក្រោយ​ដែល​ទើប​ចេញ​លក់លើ​ទីផ្សារ។

ហេតុ​​អ្វី​បាន​ជា​រថយន្ត​ទំនើប​តម្លៃ​រាប់​មុឺន​ដុល្លារ​​ហ៊ាន​យក​​មក​ដាក់​ជួល ​​ជាពិសេស​​យក​តែ​រថយន្ត​អាល្លឺម៉ង់​ល្បី​ឈ្មោះ​ម៉ាក​ BMW ទៀត​?

រថយន្ត​ទំនើប BMW 7 ស៊េរី​​ 730D

មូលហេតុ​នោះ លោក Jake Montross បញ្ជាក់​ថា​គឺ​​តម្រូវ​ការ​ពី​សំណាក់​រាជរដ្ឋាភិបាល​សម្រាប់​យក​ទៅ​​បម្រើ​ក្នុង​​ពិធី​ផ្លូវការ​ធំៗ​ដូច​ជា កិច្ចប្រជុំ​អាស៊ាន​ ការ​ទទួល​គណៈ​រដ្ឋ​មន្រ្តី​ពី​បណ្ដា​ប្រទេស​អុឺរ៉ុបផ្សេងៗ​ ឬ​សម្រាប់​​ក្បួន​ដង្ហែ​ការ​បំពេញ​​ទស្សនៈ​កិច្ច​ជា​ផ្លូវ​រដ្ឋ​របស់​ប្រធាធិបតី​ផ្សេងៗ​ជាដើម។

នាយក​ក្រុមហ៊ុន​​ដែល​ផ្តល់​សេវា​ជួល​រថយន្ត​ប្រណិតរូប​នេះបាន​បន្ថែម​ថា​​ រថយន្ត​​ស៊េរី​​​ដែល​ត្រូវ​យក​មក​បម្រើ​ការ​មាន​​​ការ​បែង​ចែក​​ដូចជា​ BMW 7 ស៊េរី​​ 730D សម្រាប់​បម្រើ​តែ​​ក្នុង​កិច្ចការ​រដ្ឋ​​ប៉ុណ្ណោះ និង​និង​ម៉ូដែល BMW 5 ស៊េរី 520D ប្រភេទ GTសម្រាប់​​ដៃគូ​ឯកជន​​។

យ៉ាង​ណា ក្រុមហ៊ុន​​មិន​បាន​បញ្ជាក់​ពី​តម្លៃ​ក្នុង​ការ​ជួល​រថយន្ត​ប្រណិត​ទាំង​នេះ​ទេ។

​លោក Peter Brongers នាយកប្រតិបត្តិ​ក្រុមហ៊ុន Premium auto imports បាន​លើក​ឡើង​​នៅ​ក្នុង​កម្មវិធីប្រគល់​​រថយន្ត​ទំនើប​ពីរ​ម៉ូដែល​នេះ ដោយសារ​មើល​ឃើញ​តម្រូវការ​រថយន្ត​ប្រណីត​មាន​ការ​កើន​ឡើង​​សម្រាប់បម្រើ​ក្នុង​វិស័យ​រដ្ឋ​និង​ឯកជន។

លោក​បន្ត​ថា ការ​​មក​ដល់​នៃ​​អ្នក​​វិនិយោគ​ធំ​ៗ​​ដែល​ត្រូវការ​ចាំ​បាច់​រថយន្ត​ប្រណិត​ដើម្បី​សម្រួល​ដល់​ការ​បំពេញ​ការងារ​របស់​ពួកគេ៕

លោក Peter Brongers នាយកប្រតិបត្តិ​ក្រុមហ៊ុន Premium auto imports
លោក Peter Brongers និង Jake Montross ក្នុង​ពិធី​ប្រគល់​​រថយន្ត​ទំនើប​
រថយន្ត​ទំនើប​ BMW 5 និង 7 ស៊េរី ៣៥ គ្រឿង​

អត្ថបទ៖ រក្សា

មតិយោបល់