- 2017-02-02 03:12:53
- ព័ត៌មាន
ត្រឹមជាមគ្គទេសក៍ទេសចរណ៍ម្នាក់ ប្រឹងពីរឆ្នាំភ្លេចបាយភ្លេចទឹកបង្កើតបណ្ដាញសង្គមដើម្បីខ្មែរ
- 2017-02-02 03:12:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមជាមគ្គទេសក៍ទេសចរណ៍ម្នាក់ ប្រឹងពីរឆ្នាំភ្លេចបាយភ្លេចទឹកបង្កើតបណ្ដាញសង្គមដើម្បីខ្មែរ
ចន្លោះមិនឃើញ
ទោះបីមិនមែនអ្នករៀន IT តែលោក ស៊ាន វណ្ណារិទ្ធ ត្រឹមជាមគ្គទេសក៍ទេសចរណ៍ អាចបង្កើតបណ្ដាញសង្គមវ័យក្មេង Like Cambodia សម្រាប់ពលរដ្ឋខ្មែរប្រើប្រាស់។ លោកប្រឹងអស់ ២ ឆ្នាំ ទើបបណ្ដាញសង្គមមួយនេះ លេចរូបរាងឡើងនៅចុងឆ្នាំ ២០១៦។
ស្ថាបនិករូបនេះ អះអាងថា លោករៀនចប់ផ្នែកទេសចរណ៍ មិនមែនផ្នែកព័ត៌មានវិទ្យានោះទេ តែដោយកូនចិត្តចង់ឲ្យកម្ពុជាមានបណ្ដាញសង្គមផ្ទាល់ខ្លួន ក៏ខំបង្កើត Like Cambodia រហូតភ្លេចបាយភ្លេចទឹក ទាល់បានសម្រេច។
រយៈពេលយូរដល់ពីរឆ្នាំបង្កើត Like Cambodia នេះ វណ្ណារិទ្ធថា ដោយសារលោកមិនសូវមានពេលពេញលេញ ព្រោះជាប់ការងារផ្នែកទេសចរណ៍។ លោកតែងតែឆ្លៀតពេលពីការងារមគ្គទេសក៍ទេសចរណ៍ មកបង្កើតបណ្ដាញសង្គមក្នុងក្តីសុបិន ដោយបានការជួយពន្យល់ខ្លះៗពីមិត្តភ័ក្ដិនិងរៀនតាមអនឡាញ ទាំងខ្លួនមិនដែលមានជំនាញខាងសរសេរកូដទាល់តែសោះ។
ចំពោះរឿងដាក់ឈ្មោះ លោកលើកហេតុផលដូច្នេះថា៖ "អារឿងដាក់ឈ្មោះបណ្ដាញសង្គមថា Like Cambodia ហ្នឹង ដោយសារមានភ្ញៀវបរទេសជាច្រើនមកស្រុកខ្មែរហើយគេតែងនិយាយថា ចូលចិត្តកម្ពុជាៗ អ៊ីចឹងហើយបានញុំ (ខ្ញុំ) សម្រេចដាក់ឈ្មោះបែបនេះតែម្តងទៅ"។
Like Cambodia ដែលចាយពេលបង្កើតដល់ពីរឆ្នាំនិងមានមុខងារស្រដៀង Facebook ស្ថាបនិកខាងលើថា ជំហានដំបូងសម្រាប់តែពលរដ្ឋកម្ពុជាប្រើប៉ុណ្ណោះ តែបើជោគជ័យលោកនឹងពង្រីកខ្លួនតទៀត។
អំឡុងចុងឆ្នាំ ២០១៦ និងដើមឆ្នាំ ២០១៧ មានអ្នកប្រើប្រាស់កម្ពុជាជាច្រើនសម្រុកមកប្រើបណ្ដាញសង្គមរបស់លោក រហូតដល់មានបញ្ហា Server ទើបអ្នកខ្លះជួបបញ្ហា Sign in មិនចូល។
ព្រោះបញ្ហាទាំងនោះ វណ្ណារិទ្ធ និងមិត្តភ័ក្ដិប៉ុន្មាននាក់ដែលចូលរួមជួយ សុខចិត្តនៅដាច់យប់សឹងរាល់ថ្ងៃ ពិនិត្យនិងជួសជុលកំហុសឆ្គង រហូតបានសម្រេច។ បច្ចុប្បន្នមានអ្នកកំពុងប្រាស់ Like Cambodia សកម្មប្រហែល ២ពាន់នាក់។
វណ្ណារិទ្ធ សង្ឃឹមថា Like Cambodia នឹងក្លាយជាបណ្ដាញសង្គមមានប្រជាប្រិយភាពមួយសម្រាប់ពលរដ្ឋកម្ពុជា ហើយលោករំពឹងថា ក្នុងឆ្នាំ ២០១៧ នេះ អាចមានអ្នកប្រើប្រាស់ដល់កន្លះលាននាក់៕
ទាញយក Like Cambodia លើ App Store
ទាញយក Like Cambodia លើ Play Store
ឬចូលទៅកាន់ www.likecambodia.com