- 2017-01-24 05:30:31
- ព័ត៌មាន
Nokia ជួយឲ្យប្រព័ន្ធបច្ចេកវិទ្យា 3G & 4G របស់ Cellcard កាន់តែទំនើបនៅកម្ពុជា
- 2017-01-24 05:30:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nokia ជួយឲ្យប្រព័ន្ធបច្ចេកវិទ្យា 3G & 4G របស់ Cellcard កាន់តែទំនើបនៅកម្ពុជា
ចន្លោះមិនឃើញ
Nokia នឹងជួយពង្រីកប្រព័ន្ធបច្ចេកវិទ្យា 3G & 4G របស់ Cellcard ឲ្យកាន់តែទំនើបនៅកម្ពុជា ដើម្បីបំពេញតម្រូវការអ៊ីនធឺណិត។ គម្រោងនេះនឹងធ្វើឲ្យ Cellcard បង្កើតផលិតផល និងសេវាកម្មថ្មីៗទាក់ទងនឹងអ៊ីនធឺណិតបានកាន់តែល្អប្រសើរជាងមុន ហើយជួយបង្កើនបទពិសោធន៍ល្អៗដល់អតិថិជនពេញផ្ទៃប្រទេស។
Cellcard ដំណើរការសេវា 4G LTE ដំបូងនៅភ្នំពេញ ក្នុងឆ្នាំ២០១៥ និងបន្តពង្រីកតំបន់សេវាទៅកាន់បណ្តាតំបន់ផ្សេងៗទៀត។ គម្រោងពង្រីកតំបន់សេវាបច្ចុប្បន្ននេះ មានការចូលរួមពី Nokia ចំនួន ១៥០០ កន្លែង ដែលនឹងជួយធ្វើឲ្យសេវាអ៊ីនធឺណិតរបស់ Cellcard ទៅដល់ខេត្តផ្សេងៗ និងទីជនបទជាច្រើនកន្លែង។
បច្ចេកវិទ្យា Global Service និង Single RAN របស់ Nokia នឹងអនុញ្ញាតឲ្យ Cellcard ដំណើរការបណ្តាញសេវា 2G/3G/4G ក្នុងពេលដំណាលគ្នាលើទីតាំងតែមួយ។ Cellcard នឹងបំពាក់បច្ចេកវិទ្យា IP Edge Routers ជាផលិតផល 7750 Service Router (SR) របស់ Nokia ដែលជួយឲ្យ Cellcard ត្រៀមខ្លួនបានរួចជាស្រេច ដើម្បីទទួលយកបច្ចេកវិទ្យាថ្មីៗ ដូចជា 5G និង Internet of Things (IOT)។
ដើម្បីធ្វើឲ្យបច្ចេកវិទ្យារបស់ខ្លួនកាន់តែទំនើប Cellcard នឹងបំពាក់ Nokia 9500 Microwave Packet Radio ជំនួសឲ្យ Microwave Transport Network របស់ខ្លួន សម្រាប់បញ្ជូនទិន្នន័យដើម្បីឆ្លើយតបនឹងកំណើនការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា។
ការសហការរវាង Cellcard និង Nokia ក៏រួមមានការផ្លាស់ប្ដូរ Billing System ប្រព័ន្ធគណនាទឹកប្រាក់ចាស់របស់ Cellcard ទៅបច្ចេកវិទ្យាថ្មីរបស់ Nokia ឈ្មោះថា SurePay ដែលជាមធ្យោបាយថ្មីអាចឲ្យ Cellcard គណនាទឹកប្រាក់បានភ្លាមៗ និងបត់បែនទៅតាមការធ្វើចំណែកទីផ្សារ។ វាក៏ជួយឲ្យ Cellcard ងាយស្រួលបង្កើតផលិតផល សេវាកម្ម និងកម្មវិធីប្រូម៉ូសិន សម្រាប់អតិថិជន។
លោក Ian Watson នាយកប្រតិបត្តិ Cellcard ថ្លែងថា៖ "យើងមានមោទនភាពក្នុងការសហការជាមួយ Nokia លើគំនិតផ្តួចផ្តើមរបស់យើង ដើម្បីផ្ដល់ជូនសេវា 4G ធំទូលាយបំផុតដល់អតិថិជនយើង។ ការពង្រីកបណ្តាញអ៊ីនធឺណិតចល័តរបស់យើង ដើរតួនាទីសំខាន់ក្នុងការជួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រជាជនកម្ពុជាទទួលបានផលប្រយោជន៍ពីការប្រើប្រាស់អ៊ីនធឺណិត"។
លោក Harald Preiss ប្រធាន Nokia ប្រចាំតំបន់អាស៊ីខាងជើង និយាយថា៖ "យើងរីករាយជួយ Cellcard ពង្រីក និងធ្វើទំនើបកម្មបណ្ដាញអ៊ីនធឺណិតចល័តរបស់ Cellard។ បន្ទាប់ពីបញ្ចប់គម្រោងនេះ Cellcard នឹងអាចផ្ដល់សេវាអ៊ីនធឺណិតលឿនបំផុតទៅកាន់អតិថិជនទាំងនៅទីក្រុង និងតំបន់ជនបទ។ ការពង្រឹងបទពិសោធន៍របស់អតិថិជនឲ្យកាន់តែប្រសើរ មិនត្រឹមតែជួយឲ្យ Cellcard រក្សាអតិថិជនចាស់បានប៉ុណ្ណោះទេ ថែមទាំងទាក់ទាញអតិថិជនថ្មីៗជាច្រើន។ ដំណោះស្រាយបច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ Nokia នឹងជួយឲ្យចក្ខុវិស័យរបស់ Cellcard ក្នុងការផ្តល់សេវាអ៊ីនធឺណិតចល័តល្អបំផុត ឲ្យក្លាយជាការពិត"។
ដំណោះស្រាយ Nokia ដែលផ្ដល់សម្រាប់បណ្ដាញអ៊ីនធឺណិត មាន៖