- 2017-01-24 11:07:22
- ផលិតផលថ្មី
វីដេអូបង្ហាញលក្ខណៈសម្បត្តិរបស់ Galaxy A(2017)
- 2017-01-24 11:07:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូបង្ហាញលក្ខណៈសម្បត្តិរបស់ Galaxy A(2017)
ចន្លោះមិនឃើញ
Galaxy A(2017) ដែលទើបនឹងបង្ហាញខ្លួនលើទីផ្សារកាលពីពេលថ្មីៗ មានចំណុចគួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលខុសពីស៊េរី A(2016)។ ខាងក្រោមនេះជាការបង្ហាញលក្ខណៈសម្បត្តិរបស់ Galaxy A(2017)។
លក្ខណៈពិសេស ៦ ចំណុច៖
ការរចនារូបរាង
Galaxy A(2017) ទាំងបីម៉ូឌែល(A3,A5,A7) មានទំហំអេក្រង់ខុសគ្នាតែបន្តិចទេពោលគឺ អេក្រង់ (A7) ៥,៧ អ៊ីញ,(A5)៥,២អ៊ីញ ប្រភេទFull HD Super AMOLED និង (A3) ទំហំ ៤,៧ អ៊ីញ ប្រភេទ HD ប៉ុណ្ណោះ ក្រាលដោយកញ្ចក់ប្រភេទ Corning Gorilla Glass មិនងាយឆ្កូត ឯតួខ្លួនស្រោមដោយលោហៈធាតុ កាន់បានពេញដៃល្អ មានរាងស្លីមជាងស៊េរីត្រកូល A ឆ្នាំមុនបន្តិច ហើយកន្លែងដាក់សុីមកាតនៅដាច់ពីរន្ធ MicroSD តែអាចដាក់សុីមបានពីរដដែល មានរន្ធបំពងសំលេងនៅក្បែរនឹងប៊ូតុងចាក់សោរ អាចបញ្ចេញសំលេងបានលាន់ងំល្អ ជាពិសេសកន្លែងរន្ធសាកថ្ម ប្ដូរមកប្រើប្រភេទ USB Type-C មានបំពាក់បច្ចេកវិទ្យាសាកថ្មលឿន (Fast Charging) (30នាទីសាកបានដល់៩០% អាចប្រើបានជាង ៦ ម៉ោង ដោយគិតពីការលេងហ្គេមក្រាហ្វិកធំៗផង)។
សមត្ថភាពប្រើប្រាស់ទូទៅ
Galaxy A(2017) ដើរដោយប្រព័ន្ធប្រតិបត្តិការ Android OS ជំនាន់ ៦ (Marshmallow) ប៉ុន្តែអាច Upgrade ទៅជំនាន់ចុងក្រោយ (Android Nougat) បានហើយបំពាក់មកជាមួយ CPU ប្រភេទ Octa-core រត់បានល្បឿន 1.9 GHz និង GPU ប្រភេទ Mali-T830MP3 មានមេម៉ូរីម៉ាស៊ីនខុសគ្នាទៅតាមទំហំពោលគឺ (A7និង A5) មានមេម៉ូរីម៉ាស៊ីន 32GB បំពាក់ RAM 3GB និង (A3) មានមេម៉ូរីម៉ាស៊ីន16 GB បំពាក់ RAM 2GB ថាមពលថ្ម 3600mAh (A7), 3000mAh (A5) និង 2350mAh (A3) ដែលល្បឿននិងសមត្ថភាពប៉ុណ្ណេះអាចប្រើបានដោយរលូន មិនស្អិតទាក់ៗនោះទេ ហើយអាចលេងហ្គេមប្រភេទក្រាហ្វិកធំៗ បានដូចជា ហ្គេមអនឡាញ ឬហ្គេមប្រណាំងឡានAsphalt 8 បានដោយគ្មានបញ្ហា។
សមត្ថភាពកាមេរ៉ា
Galaxy(A7 និង A5) បំពាក់មកជាមួយកាមេរ៉ាក្រោយនិងមុខទំហំ 16MP មានភ្លើង Flash មួយគ្រាប់មានមុខងារ autofocus កម្រិត Aperture f/1.9 អាចថតរូបបានដល់ទំហំ ១៦M (4608x3456) អាចកំណត់មុខងារផ្សេងៗបានដូចជា Pro, Panorama, HRD, Night moode, Food, និងរូបមានចលនា GIF ឯវីដេអូថតបានដល់ទំហំ FHD (1920x1080) ចំណែកកាមេរ៉ាមុខមានទំហំ 16 Mpដូចគ្នាអាចថតរូប Selfie បានស្អាត និងមានមុខងារ Wide Selfie សម្រាប់ថតរូបគ្នាច្រើនថែមទៀតផង។ រីឯកាមេរ៉ាក្រោយសម្រាប់ A3 មានទំហំ 13 MP និងមុខ 8MP មានសមត្ថភាពរាងទាបជាងសិស្សច្បងទាំងពីរបន្តិច តែអាចចាប់យករូបភាពបានស្អាតដូចគ្នា។
ប្រព័ន្ធសុវត្ថិភាព
Galaxy A(2017) ភ្ជាប់មកជាមួយមុខងារចាក់សោកម្មវិធី (Secure Folder) ដូចលើ Note 7 មានមុខងារស្កេនក្រយៅដៃ (Fingerprint Sensor) ស្កេនបានលឿនត្រឹម 0.15 វិនាទីនិងអាចកំណត់សុវត្ថិភាពអ្នកប្រើបានយ៉ាងប្រសើរ។
គុណវិបត្តិ
ស្មាតហ្វូនត្រកូល Galaxy A(2017) ចំណុចអវិជ្ជមានដែលគួរចាប់អារម្មណ៍គឺ Fingerprint Sensor ឆាប់ធ្លាក់គុណភាពពោលគឺ ការស្កេនមិនរហ័សដូចដើមបើធៀបទៅនឹងមុខងារនេះដូចគ្នារបស់ត្រកូល S7 ឬ S7 Edge ក្នុងរយៈពេលប្រើ ២ សប្ដាហ៍ដូចគ្នា ហើយចំពោះ Galaxy A(3,5) អេក្រង់តូចបន្តិចធ្វើឲ្យការលេងហ្គេមប្រភេទក្រាហ្វិកធំៗមិនសូវជារលូនទេ តែយ៉ាងណាប្រភេទត្រកូល A មិនមែនសម្រាប់ការលេងហ្គេមក្រាហ្វិកនោះទេ៕