• 2017-01-13 03:34:46
  • ព័ត៌មាន

ចង់​ប្រាប់​ថា អ្នក​ចូលចិត្ត​​លេង​ម៉ូតូ​មិនមែន​ជា​ក្មេង​ទំនើង​​ទាំង​អស់​នោះ​ទេ

  • 2017-01-13 03:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"បាទ​បង! មិន​មែន​អ្នក​លេង​ម៉ូតូ​ទាំង​អស់ សុទ្ធ​តែ​ក្មេង​ទំនើង​ទេ ប៉ុន្តែ​ពួក​ខ្ញុំ​ចង់​សាក​ល្បង​អ្វី​ដែល​ប្លែក កុំ​ឲ្យ​វា​ដដែលៗ​ពេក"។ ការ​លើក​ឡើង​របស់​​យុវវ័យ​មួយ​រូប ដែល​ធ្លាប់​លេង​ម៉ូតូ​​អស់​ជា​ច្រើន​គ្រឿង​មក​ហើយ។

Zenya (ឈ្មោះ​ហៅ​ក្រៅ) បាន​ឲ្យ Sabay ដឹង​ថា តាម​ពិត​ទៅ​​ម៉ូតូ​ចំនួន​ដែល​ចេញ​ថ្មីៗ​នេះ មិន​ចាំ​បាច់​លេង​ឬ កែ​ថែម​អី​នោះ​ទេ ​ព្រោះ​គេ​មានរបស់ Special Editions មក​ពី​នាយ​ស្រាប់​ហើយ​ដូចជា Zoomer X, Kawasaki z125 ជាដើម ប៉ុន្តែ​ចំពោះ​អ្នកដែល​ចូល​ចិត្ត​លេង​ម៉ូតូ​ដូច​ជា​ពួកគេ នៅ​តែ​យក​ទៅ​កែ​ថែម​បន្ដិច​បន្ដួច​ទៀត​ត្រង់​ដៃ​ចង្កូត ​លេង​កង់ ឬ​បំពង់​សុីមុាំង​ឲ្យមើល​ទៅ​ប្លែក និង​ទាក់​ទាញ​ជាង​មុន។

យុវជន​រាង​ស្ដើង​រូប​នេះបន្ថែម​ទៀត​ថា ចំពោះការលេង​ម៉ូតូ មិន​មែន​អ្នក​លេង​ទាំង​អស់ សុទ្ធ​តែ​ក្មេង​ទំនើង​ទេ ប៉ុន្តែ​គ្រាន់​តែ​ចង់​សាក​ល្បង​អ្វី​ដែល​ប្លែក កុំ​ឲ្យ​វា​ដដែលៗ​ពេក។ ការ​​វាយ​តម្លៃ​តែ​​សម្បក​ខាងក្រៅ​​មិន​ត្រូវ​ទាំង​អស់​ទេ ដូច​អ្នក​ខ្លះ​មិន​លេង​ម៉ូតូ​ផង ប៉ុន្តែ​បើក​សាហាវ​ជាង​អ្នក​កែ​ម៉ូតូ​ផង។

ចំណែក​យុវជន​មួយ​រូប​ទៀតដែល​កំពុង​ជិះ​ម៉ូតូ​កែ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា "ត្រូវ​ហើយ​បង! ចាស់ៗឲ្យ​តែ​ឃើញ​អ្នក​​​លេង​ម៉ូតូ ដឹង​តែ​ហៅ​ថា​ក្មេង​ទំនើង ឬ​ក្មេង​ស្ទាវ អី​ជាដើម ប៉ុន្តែមិន​មែន​ទាំង​អស់​ទេ អ្នក​ខ្លះ​លេង​ម៉ូតូដើម្បី​តែ​សប្បាយ​ប៉ុណ្ណោះ អត់​មាន​ទៅ​បង្ករឿង​អីទេ"។

ពាក់ពន្ធ​នឹងចំណុច​នេះ​ដែរ លោក ទុន សុវណ្ណឌី​ ​​ប្រធានសហគមន៍​​អ្នក​​លេង​​ម៉ូតូ​កម្ពុជាក៏​ធ្លាប់​​លើក​ឡើង​ដែរ​ថា ចំពោះ​​​ការ​​លេង ឬ​កែ​ម៉ូតូ​ជា​​គំនិត​ច្នៃ​ប្រឌិត​បង្កើត​អ្វី​ដែល​ថ្មី ជាពិសេស​ក្រុម​លេង​ម៉ូតូ ក៏​មាន​កម្មវិធី​សប្បុរសធម៍​ទៅ​តាម​ខេត្ត​ដាច់​ស្រយាល​មួយ​ចំនួន ឬ​កម្មវិធី​មូល​និធី​ជួយ​សិស្ស​ក្រី​ក្រ​តាម​ជនបទ​ដែរ ប៉ុន្តែ​ចំពោះ​ការ​កែ​លេង​​ស៊ីម៉ាំង​ចេញ​លឺ​សម្លេង​ខ្លាំង​ដូច​ឡាន ឬ​ កែ​ខុស​លក្ខណះ​​បច្ចេកទេស​ក៏​លោក​មិន​គាំ​ទ្រ​ដែរ និង​ចង់​ឱ្យ​ការ​លេង​ម៉ូតូ​គ្រាន់​តែ​ការកម្សាន្ត​ដោយ​មិន​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ៕

រូបតំណាង | MinibikeCambodia

អត្ថបទ៖ រក្សា

រូបតំណាង | MinibikeCambodia

មតិយោបល់