- 2022-01-20 06:24:05
- ចំណេះដឹង
តើមហាកំពែងចិនអាចមើលឃើញពីឋានព្រះចន្ទមកមែនឬអត់?
- 2022-01-20 06:24:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើមហាកំពែងចិនអាចមើលឃើញពីឋានព្រះចន្ទមកមែនឬអត់?
ចន្លោះមិនឃើញ
មហាកំពែងចិន ដែលជាសមិទ្ធិផលរបស់បុព្វបុរសប្រទេសចិន មានប្រវែងដ៏វែងអន្លាយ ប្រមាណ ២១,១៩៦គីឡូម៉ែត្រ គឺអាចមើលឃើញពីគន្លងតារាវិថីកម្រិតទាប ប៉ុន្ដែមិនអាចមើលពីឋានព្រះចន្ទនោះទេ។
យោងតាម NASA ក្នុងគន្លងតារាវិថីកម្រិតទាប ឬពីស្ថានីយ៍អវកាសអន្តរជាតិ មានចម្ងាយ ៤២០ គីឡូម៉ែត្រ ពីភពផែនដី ពួកគេបានថតរូប អាចមើលឃើញមហាកំពែង ប៉ុន្ដែនៅមានលក្ខណៈមិនច្បាស់លាស់ងាយស្រួលសម្គាល់ប៉ុន្មានឡើយ។
ប៉ុន្ដែ មហាកំពែងចិន រឹតតែមិនអាចមើលឃើញពី ឋានព្រះចន្ទ ដែលមានចម្ងាយ ៣៨៤៤០០ គីឡូម៉ែត្រ ពីភពផែនដីនោះឡើយ។
យោងទៅតាម លោក Alan Bean ដែលជាអ្នកអវកាសយានិកក្នុងបេសកម្មអាប៉ូឡូទី១២ បញ្ជាក់ថា៖ «ចម្ងាយដ៏ឆ្ងាយនេះ គឺមិនអនុញ្ញាតឱ្យមនុស្សមើលឃើញអ្វីច្រើនទេ ដោយអាចត្រឹមឃើញតែរូបរាងស្វ៊ែររបស់ភពផែនដីពីចម្ងាយ អមជាមួយពណ៌ខៀវ ពណ៌ស ពណ៌បៃតង និងបំណែកនៃពណ៌លឿងតែប៉ុណ្ណោះ។»
គួរដឹងបន្ថែមថា ចម្ងាយដែលអាចឱ្យមនុស្សយើងមើលឃើញអ្វីៗជាច្រើនលើភពផែនដី ដូចជា មហាកំពែង សំណង់អាគារ ស្ពាន វាលស្រែ ផ្លូវថ្នល់ លុះត្រាតែអ្នកស្ថិតនៅចម្ងាយកៀកប្រមាណជា ១០០គីឡូម៉ែត្រ ពីភពផែនដី ដែលជាតំបន់អវកាសកម្រិតទាបបំផុត ហើយក៏ជាកម្ពស់មួយដែលខ្សត់អុកស៊ីសែនសម្រាប់ដកដង្ហើមផងដែរ៕