• 2017-01-09 04:15:40
  • ព័ត៌មាន

​ទី​​បំផុត​​​កម្ពុជា​​មាន​​​ខ្សែ​​កា​ប្លិ៍​​​អុ​ប​ទិក​​​​ក្រោម​​​​បាត​​​សមុទ្រ​​​​ហើយ!

  • 2017-01-09 04:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រព័ន្ធ​ខ្សែ​កា​ប្លិ៍​​​អុប​​​​ទិកក្រោម​បាតសមុទ្រ MCT ដែល​ត​ភ្ជាប់​ពី​ប្រទេស​ម៉ាឡេស៊ី ​​មក​ប្រទេស​កម្ពុជា និង ប្រទេស​​​ថៃបាន​​មកដល់​ខេត្ត​ព្រះសីហនុ​នា​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦:៣៧​នាទី​ល្ងាច​។

នាវា និង​ក្រុម​វិស្វករ​ជំនាញ​របស់​ក្រុមហ៊ុន អ៉ឺ​ហ្ស៊ី​ខម បាន​ធ្វើការ​អូស និង​ត​ភ្ជាប់​ខ្សែ​កា​ប្លិ៍​​​អុប​​​​ទិកក្រោម​បាតសមុទ្រ​នេះ ទៅ​ស្ថានីយ៍​ខ្សែ​កា​ប្លិ៍​មិត្តភាព​នៅ​ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង ៦:១៧​នាទី​ព្រឹក​​ ថ្ងៃ​​​ទី​​០៥ ខែ​មករា ឆ្នាំ​​២០១៧ ក្រោម​អធិបតីភាព និង​ការ​ចុះ​ត្រួតពិនិត្យ​ពី​ឯកឧត្តម ម៉ូ​វ ចរិយា ប្រធាន​និយ័តក​រទូ​រគ​នា​គមន៍​កម្ពុជា និង​សហការី​។

​ក្រុមហ៊ុន តែ​ល​កូ​ថេក ដែល​ជា​ក្រុមហ៊ុន​មួយ​របស់​អ៊ី​ហ្ស៊ី​ខម បាន​ប្រកាស​ការធ្វើ​ការ សាង​សង់​ខ្សែ​​កា​ប្លិ៍​អុប​ទិ​ក​ក្រោម​បាត​សមុទ្រ MCT កាលពី​ខែមិថុនា ឆ្នាំ​២០១៣ និង​ប្រកាស​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២០១៧​។ នាពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្រុមហ៊ុន តែ​ល​កូ​ថេក បាន​បញ្ចប់​ការ​សាង​សង់​ស្ថានីយ៍​កណ្តាល​សម្រាប់​ខ្សែ​កា​ប្លិ៍ MCT ក្នុង​ខេត្ត​ព្រះសីហនុ​ដែលមាន​ឈ្មោះថា “​ស្ថានីយ៍​ខ្សែ​កា​ប្លិ៍​អុប​ទិ​ក​ក្រោម​បាតសមុទ្រ​​មិត្តភាព​” ដែល​មាន​ទីតាំង​ស្ថិតនៅ​ឆ្នេរ​អូ​ត្រះ ខេត្ត​ព្រះសីហនុ​។ ​​​

​ខ្សែ​កា​ប្លិ៍​អុប​ទិ​ក​ក្រោម​បាត​សមុទ្រ MCT មាន​វិសាលភាព​ប្រហែល ១៣០០​គីឡូម៉ែត្រ​​ និង​អនុ​ម័ត​នូវ​បច្ចេកវិទ្យា ១០០Gbps​​ ជាមួយនឹង​សមត្ថភាព​គាំទ្រ​យ៉ាង​ហោច​ណាស់ ៣០Tbps​។ វា​នឹងធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​ច្រក​ចេញ​ចូល​ទៅ​កាន់​តំបន់​អាស៊ី និង​ជួយ​ព​ង្រី​ក​ការ​តភ្ជាប់​របស់​កម្ពុជា​ទៅ​កាន់​អាស៊ាន​ក៏ដូចជា​ពិ​ភព​លោក​ទាំងមូល​តាម​​​រយៈ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ​។ខ្សែ​កា​ប្លិ៍​អុប​ទិ​ក​ក្រោម​បាតសមុទ្រ​នេះ មាន​តម្លៃ​វិនិយោគជិត ១០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​លោក ថា​ន ថេន នាយក​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​​​អ៊ី​ហ្ស៊ី​ខម បាន​ឲ្យ​ដឹងថា “​ក្រុមហ៊ុន ​​អ៊ី​ហ្ស៊ី​ខម តែ​ល​កូ​ថេក កំពុង​ខិតខំ​រួម​ចំ​ណែ​ក​ធ្វើអោយ​កម្ពុជា​មាន​ឯករាជ្យភាព​ក្នុង​​​វិស័យ​ទូរ​គមនាគ​មន៍ និង​ប្រព័ន្ធ​អ៊ីនធឺណិត ព្រម​ទាំង​លើកកម្ពស់​សមត្ថភាព​សេវា​សារ​គមនាគ​មន៍​ទូទៅ​របស់​​​ប្រទេស ដែល​ធានាបាន​នូ​វ​​​សន្តិសុខ និង​សុវត្ថិភាព​ទិន្ន​ន័យ​​​តាម​រយៈ​​​ការនាំមក​នូ​វ​ខ្សែ​កា​ប្លិ៍​អុប​ទិ​ក​ក្រោម​​​បាត​សមុទ្រ​​​លើក​ដំបូង​នៅ​កម្ពុជា​។​” ​ ​លោក​បាន​បញ្ជាក់​ថែម​ទៀតថា “​ល​ទ្ធភាព​ដែលកម្ពុជា​អាច​តម្លើង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ នេះ​គឺជា​ការបង្ហាញ​នូ​វ​ភាពខ្លាំង​របស់​កម្ពុជា​ក្នុង​ឯករាជ្យភាព​នៃ​ការ​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​ដែលមាន​ល្បឿន​លឿន ​​ហើយ​អាច​ធានា​បាន​នូ​វ​សន្តិសុខ និង​សុវត្ថិភាព​ព័ត៌មាន និង​ទិន្ន​ន័យ​ទូរ​គមនាគ​មន៍​ព័​ត៌មាន​វិទ្យា​។​”​

​ឯកឧត្តម ម៉ូ​វ ចរិយា ប្រធាន​និយ័តក​រទូរ​គមនាគ​មន៍​កម្ពុជា ដែល​ជា​អ្នក​ចុះ​ត្រួតពិនិត្យ​ការ​អូស​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក បាន​មាន​ប្រសាសន៍ថា “​ការ​ចុះ​ពិនិត្យខ្សែ​កា​ប្លិ៍​អុ​ប​ទិ​កនា​ពេល​នេះ គឺ​ដើម្បី​ពិ​និត្យ​ទៅលើ​បច្ចេកទេស​​​របស់​ក្រុមហ៊ុន​ក្នុង​ការ​អូស​ខ្សែ​កា​ប្លិ៍ក្រោម​បាតស​មុទ្រជា​លើក​ទី​១​សម្រាប់​ប្រទេស​កម្ពុជា​យើង​។

ទាំង​នេះ​គឺជា​ការ​រីក​ចម្រើន​​របស់​ប្រទេស​កម្ពុជា​ដែល​មាន​បណ្ដាញ​ខ្សែ​កាប្លិ៍អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ល្បឿន​លឿន​សម្រាប់​ការ​ប្រើប្រាស់ នឹង​កាត់​នូ​វ​រយៈ​ចំងាយ​ដែល​កន្លង​មក​យើង​ធ្វើការ​អូស​ឆ្លងកាត់​ប្រទេស​ថៃ ប្រទេស​វៀតណាម តាម​បណ្តាញ​ផ្លូវគោក​មកដល់​ប្រទេស​កម្ពុជា​”៕​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទា​ក់ទង​ អ្នកប្រតិបត្តិ​ផ្នែក​ទំនាក់ទំនង​សាធារណៈ ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម កញ្ញា វីរៈ វី​និច តាម​រយៈ​ទូរ​ស័ព្ទ​ 012 370 174  ​ឬ​អ៊ី​ម៉ែ​ល​៖ virak.vinich@ezecomcorp.com​

​ក្រុមហ៊ុន​​​អ៊ី​ហ្ស៊ី​ខម​​ បាន​​​​​បង្កើត​​​​​ឡើង​ដើម្បី​​​​បម្រើ​​​​​សេច​​​ក្តី​​​​​ត្រូវ​​​ការ​​​​របស់​​​បណ្តា​សហគ្រាស​​​​អាជីវកម្ម​​​​ទាំង​​​ឡាយ​​ ព្រម​ទាំង​​​​អ្នក​​​ប្រើប្រាស់​​​​នៅ​​​​តាម​​​​គេហដ្ឋាន​​ ដែល​​​កំពុង​​​​មាន​​​​ត​ម្រូ​វ​​​ការ​​​​កើន​​​ឡើង​​​​យ៉ាង​​​​ឆាប់​​​រ​ហ័​ស​​​​ក្នុង​​​ទីផ្សារ​​​​កម្ពុជា​​​។ ចាប់​តាំង​​​ពី​​​បាន​​​បង្កើត​​​ឡើង​​​នៅក្នុង​ឆ្នាំ​​​២០០៧ អ៊ី​ហ្ស៊ី​ខម​​ ​​បាន​​​ក្លាយ​​​ខ្លួន​​​ជា​អ្នក​​​នាំ​​​មុខ​​​គេ​​​មួយ ​​ក្នុង​​​ការ​​​ផ្គ​ត់​​​ផ្គ​ង់​​​​សេវា​​​កម្ម​​​​ផ្នែក​ទំនា​ក់​​​ទំនង​​​ថ្មី​​​ៗ​​​​យ៉ាង​​​សម្បូរ​​​បែប​​​។

ក្រុមហ៊ុន​​​អ៉ឺហ្ស៊ី​ខម ​​ផ្តល់​នូ​វ​​​សេវា​ខ្សែ​កា​ប្លិ៍​​​អុ​បទិក ការ​​​ទំនាក់ទំនង​​​ជា​សំឡេង​​​តាម​​​អ៉ឺន​ធឺ​ណិត​​​ (VoIP) ការ​​​ត​ភ្ជាប់​​​ក្នុង​​​ស្រុក (VPN) និង​​​ដំណោះស្រាយ​​​តាម​​​អ៊ីនធឺណិត​​ និង​​​ទូរ​គ​នាម​គមន៍​​ ដទៃ​​​ទៀត​​​។ ​​ក្រុមហ៊ុន​​​​អ៉ឺហ្ស៊ី​ខម បាន​​​ទិញ​​​យក​​​ក្រុមហ៊ុន​​​ខ្សែ​កា​ប្លិ៍​​​អុ​បទិក Telcotech ដែល​​​នឹង​​​នាំ​​​មក​​​នូ​វ​​​សេវា​​​អ៉ឺន​ធឺ​ណិត​​​​ដែល​​​មាន​​​ល្បឿន​​​លឿន​​ និង​​​ទុកចិត្ត​​​បំផុត​​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​នៅ​​​ឆ្នាំ​​​ក្រោយ​​​នេះ តាម​រយៈ​​​ការ​​​បង្កើត​​​ខ្សែ​កា​ប្លិ៍​​​អុ​បទិក​​​ក្រោម​​​​បាត​​​​សមុទ្រ​​​ម៉ាឡេស៊ី​​-​​កម្ពុជា​-​​ថៃ (MCT)​។

ដោយ៖​ លីដា

មតិយោបល់