• 2016-12-20 02:26:34
  • ព័ត៌មាន

Yamaha បង្កើត​យុទ្ធសាស្ត្រ​ថ្មី ឈាន​​ទៅ​​សម្រេចគោលដៅអភិវឌ្ឍ​អាជីវកម្ម​ឆ្នាំ ២០១៧

  • 2016-12-20 02:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Yamaha បានបង្ហាញ​ពី​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ឆ្នាំ ២០១៧ ស្រប​ពេល​សម្ពោធ​​ម៉ូតូ​ម៉ូដែល​ចុងក្រោយ Grand Filano និង Fino ​នៅ​ទីផ្សារ​កម្ពុជា។

លោក Numazawa Kazuhiro នាយក​ក្រុមហ៊ុន Yamaha Motor ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​យុទ្ធសាស្រ្ត​ថ្មី ដើម្បី​ឈាន​​ទៅ​​សម្រេចគោលដៅអភិវឌ្ឍ​អាជីវកម្ម​ឲ្យ​ល្អ​ប្រសើរ​សម្រាប់​ឆ្នាំ ២០១៧។

លោក​ថា ក្រុមហ៊ុន​នឹង​ធ្វេីការឲ្យ​កាន់តែ​រឹងមាំបន្ថែមជាមួយ​ដៃគូ​លក់​ចែកចាយ​ និង​ពង្រឹង​ការប្រេីប្រាស់បណ្តាញ​ផ្សព្វផ្សាយ​ ដើម្បី​ជំរុញទីផ្សារ​លក់​របស់​​ម៉ូតូ​ Yamaha ​ទទួល​បាន​ការ​គាំទ្រ​​​​​ពី​អតិិថជន​ថ្មីៗ​បន្ថែម​ទៀត​​។

ក្នុង​ពេល​ប្រកាស​ពី​យុទ្ធសាស្ត្រ​ថ្មី ក្រុមហ៊ុន​ Yamaha ក៏​បានដាក់​សម្ពោធ​ជា​ផ្លូវការ​ម៉ូតូ​ស៊េរី​ថ្មី​ពីរ​ម៉ូដែល​ទៀត​គឺ Fino និង Grand Filano ដែល​ជា​ម៉ាក​ម៉ូតូ​ដ៏​ល្បី​របស់​ក្រុមហ៊ុន​ផលិតដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​នេះ។

បើ​តាម​លោក លុញ ជួន​ណាត តំណាង​ផ្នែក​លក់​ជាន់ខ្ពស់ Yamaha Motor បាន​ឲ្យ​ដឹង​ថា Yamaha Fino និង Yamaha Grand Filano នឹង​នាំ​ការ​ផ្លាស់ប្ដូរ​ថ្មី​សម្រាប់​អ្នក​គាំទ្រ​ម៉ូតូ Yamaha។ ទាំង Yamaha Fino និង Grand Filano បាន​អភិវឌ្ឍ​ជាមួយ​បច្ចេកវិទ្យា​ Blue-core ជា​បច្ចេកវិទ្យា​ផ្តាច់​មុខ​របស់ Yamaha ដែល​ជួយ​ដល់​ដំណើរការ​ម៉ាស៊ីន ​និង​ការ​សន្សំសំចៃ​ប្រេង​។ ក្រៅ​ពី​នេះ វា​ក៏​បាន​រចនា​រូបរាង​និង​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត ដែល​អាច​ឆ្លើយតប​តម្រូវការ​របស់​អ្នក​ប្រើប្រាស់។

ក្រុមហ៊ុន Yamaha​ Motor​ Corporation​ ប្រទេស​ជប៉ុន​ ក៏ប្រកាស​ពី​ការ​ជ្រើសរើស​ក្រុមហ៊ុន​ គង់​ នួន​ គ្រុប​ ជា​ដៃគូ​ក្នុង​ការ​នាំ​ចូល​ ចែកចាយ​ផ្តាច់​មុខជា​ផ្លូវ​ការទៅ​លើ​ផលិតផល​ ម៉ូតូ​ YAMAHA​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ការ​សហការ​គ្នា ដើម្បីនាំ​ភាព​ជោគជ័យ​សម្រាប់​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់ Yamaha ក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់