• 2016-12-13 23:30:00
  • ព័ត៌មាន

Fino 017 ចេញ​លក់​ស្ងាត់ៗ​លើ​ទីផ្សារ

  • 2016-12-13 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាក់​​មិន​សូវ​មាន​ព័ត៌មាន​​ផ្សព្វផ្សាយ​​ច្រើន Yamaha ​ថ្មីៗ​នេះស្រាប់​តែ​បញ្ចេញ​ម៉ូតូ Fino 017 ​ស្ងាត់ៗ​​​លើ​ទីផ្សារ។ មើល​រូបរាង​​ Fino 017 ស៊េរី​ថ្មី​នេះ មិន​មាន​ការ​ផ្លាស់ប្តូ​រច្រើន​ទេ បើ​ធៀប​ស៊េរី ០១៦។

Fino 017 នៅ​តែ​​បំពាក់​ជាមួយ​បច្ចេកវិទ្យា Blue-Core ជា​​បច្ចេកវិទ្យា​​​ម៉ាស៊ីន​ជំនាន់​ថ្មី ​ដែល​ Yamaha បាន​អភិវឌ្ឍ​និង​យក​ទៅ​ប្រើ​នៅ​លើ​ម៉ូតូ​ស៊េរី​ថ្មីៗ​មួយ​ចំនួន​ដូចជា Fino, Grand Filano និង FZ-Fi។ វា​បាន​រចនា​ជាមួយ​ពណ៌​​ខាងក្រៅ​​​​​​ធន់​​ការពារ​ការ​ស្លក​ និង​អំពូល​ចង្កៀងគុជ​ខាង​មុខ​ស្រស់​ស្អាត​​អាច​បញ្ចេញ​ពន្លឺ​បាន​ច្បាស់​ល្អ។

ចំណែក​កុងទ័រ​មាន​ការ​បែង​ចែក​ដាច់​រវាង​កុងទ័រ​ល្បឿន និង​សាំង​ដាច់​ដោយ​ឡែក​ពី​គ្នា។

Fino 017 បានអភិវឌ្ឍ​​បច្ចេកវិទ្យា​សោ​ឆ្លាត​វៃ និង​​តេឡេ​​បញ្ជា​ដែល​អាច​ស្វែង​រក​ទីតាំង​យ៉ាង​ងាយស្រួល។

តាម​បុគ្គលិក​ក្រុមហ៊ុន Yamaha ​មួយ​រូប​​ដឹង​ថា Fino 2017 ទើប​​តែ​មក​ដល់​ទីផ្សារ​​ប៉ុន្មាន​ថ្ងៃ​​មុន​នេះ ដោយ​មិន​ទាន់​មានសម្ពោធ​ជា​ផ្លូវការ​ទេ។

Fino ធ្លាប់​ជា​ស៊េរី​ម៉ូតូ​ដ៏​ពេញ​និយម​មួយ​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ មុន​ពេល​ដែល​វា​ធ្លាក់​ប្រជាប្រិយភាព​ក្រោយ​​ការ​បង្ហាញ​មុខ​ហុងដា​ស្កុបពី​។

អ្នកប្រើប្រាស់​ជា​ច្រើន​លើក​ឡើង​ពី​​បញ្ហា​​​ស៊ីសាំង ដែល​ធ្វើ​ឲ្យម៉ូតូ​ Yamaha Fino បាត់បង់ការ​គាំទ្រ​ពី​អតិថិជន។ យ៉ាង​ណា ចាប់​តាំង​ពីស៊េរី 016 ក្រុមហ៊ុន​ Yamaha បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​ដែល​ធ្វើ​ឲ្យ Fino ស៊ី​សាំង​​​តិច​ជាង​មុន​​​ ដើម្បី​ឆ្លើយតប​ការ​ចង់​បាន​អតិិថិជន​ និង​ដើម្បី​ស្តារកេរ្តិ៍ឈ្មោះ​​ម៉ូតូ Fino ​របស់​ខ្លួន​ឡើង​វិញ​​លើ​ទីផ្សារ​អ្នក​ប្រើប្រាស់​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់