- 2016-12-12 01:51:16
- ព័ត៌មាន
ស្មាតហ្វូន Nokia ដំបូងចេញឆ្នាំ ២០១៧ តម្លៃតែ ១៥០ ដុល្លារ
- 2016-12-12 01:51:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូន Nokia ដំបូងចេញឆ្នាំ ២០១៧ តម្លៃតែ ១៥០ ដុល្លារ
ចន្លោះមិនឃើញ
យោងតាមការសន្និដ្ឋានលើរបាយការណ៍ទីផ្សារផលិតផលបច្ចេកវិទ្យាក្នុងប្រទេសហ្វាំងឡង់ ស្មាតហ្វូនម៉ូដែលដំបូងដែល Nokia នឹងបញ្ចេញដើមឆ្នាំ ២០១៧ អាចមានតម្លៃ ១៥០ ដុល្លារ (តម្លៃបរទេស)។
ជាមួយតម្លៃនេះអ្នកវិភាគអន្តរជាតិអះអាងថា គឺអាចឲ្យ Nokia មានឱកាសគ្រប់គ្រងទីផ្សារស្មាតហ្វូនពិភពលោកបានយ៉ាងងាយស្រួល និងឆាប់រហ័ស។
ចំពោះស្មាតហ្វូនដែល Nokia នឹងបញ្ចេញដំបូងនោះអាចជាម៉ូដែល D1C ហើយមានបែកចែកជាពីរ គឺម៉ូដែល RAM 3GB អេក្រង់ទំហំ ៥,៥ អ៊ីញ បញ្ចេញរូបក្នុងកម្រិត 1080p តម្លៃ ២០០ ដុល្លារ (តម្លៃបរទេស) និងម៉ូដែល RAM 2GB អេក្រង់ ៥ អ៊ីញ បញ្ចេញរូបក្នុងកម្រិត 1080p តម្លៃ ១៥០ ដុល្លារ (តម្លៃបរទេស)៕