- 2016-12-10 07:32:26
- ព័ត៌មាន
Lexus LC 500 ម៉ូដែល ២០១៨ បង្ហាញខ្លួនអង្រួនចិត្តយុវវ័យ
- 2016-12-10 07:32:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus LC 500 ម៉ូដែល ២០១៨ បង្ហាញខ្លួនអង្រួនចិត្តយុវវ័យ
ចន្លោះមិនឃើញ
Lexus ទើបធ្វើការបង្ហាញរថយន្តស្ព័រប្រភេទទ្វាពីរ LC 500 ម៉ូដែលឆ្នាំ ២០១៨ ដែលមានរាងដ៏ទាក់ទាញអមកម្លាំងម៉ាស៊ីនដ៏ខ្លាំងមិនចាញ់រថយន្តប្រណាំង។
LC 500 ម៉ូដែលឆ្នាំ ២០១៨ មានបំពាក់នូវម៉ាស៊ីនប្រភេទ V8 ចំណុះ ៥ លីត្រ កម្លាំង ៤៧១ សេះ និងមានចង្កឹះលេខស្វ័យប្រវត្តិ ១០ វគ្គ (អាចប្រើជាលេខដៃអេឡិចត្រូនិក)។ ល្បឿនអតិបរមាគឺ ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយសន្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលតែ ៤,៣ វិនាទីតែប៉ុណ្ណោះ។
ទោះជាមានទ្វាពីរ និងជាប្រភេទរថយន្តស្ព័រ LC 500 មានផ្ទៃក្នុងសម្រាប់មនុស្ស ៤ នាក់ ហើយគ្រឿងបរិក្ខារក្នុងរចនាយ៉ាងប្រណិតសក្ដិសមជារថយន្តសម័យថ្មី។ ជាមួយដៃចង្កូតជ័រស្វិត និងមានបំពាក់ប៊ូតុងបញ្ជាមុខងារជាច្រើនសម្រាប់សម្រួលដល់ការបើកបរ ជាពិសេសមុខងារដោះដូរលេខ។
ចំពោះតម្លៃ និងពេលចេញលក់ផ្លូវការ Lexus មិនទាន់បង្ហាញនោះទេ តែគេសន្និដ្ឋានតម្លៃចាប់ពីជាង ១០ ម៉ឺនដុល្លារ ហើយនឹងមានលក់នាត្រីមាសទី ៣ ឆ្នាំ ២០១៧៕