• 2016-12-09 02:31:44
  • ព័ត៌មាន

BMW នឹង​​នាំ​រថយន្តម៉ូដែល Mini Cooper ចូល​ទីផ្សារ​ក្នុង​ស្រុក​​ឆ្នាំ​ ២០១៧

  • 2016-12-09 02:31:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ខ្នាត​តូច​គួរ​ឲ្យ​ស្រលាញ់​ម៉ូឌែល Mini Cooper ដែល​ប្រិយមិត្ត​តែង​​ឃើញ​ជា​រឿយៗ និង​ចង់​សាក​ល្បង​ផង​នោះ អាច​នឹង​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ក្នុង​ស្រុក​យ៉ាង​យូរ​បំផុត​ដើម​ឆ្នាំ ២០១៧ នេះ។

លោក Peter Brongers នាយកប្រតិបត្តិ​ក្រុមហ៊ុន Premium auto imports

លោក Peter Brongers ជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន Premium auto imports ដែល​នាំ​ចូល​ផ្លូវការ​រថយន្ត​របស់​អាល្លឺម៉ង់​ល្បី​ឈ្មោះ BMW បាន​សហការ​ជាមួយ​ក្រុមហ៊ុន Royal Group ក្នុង​ការ​នាំ​ចូល​នូវ​ប្រភេទ​រថយន្ត​ខ្នាត​តូច Mini Cooper ដំបូង​គេ​មក​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ២០១៧ ខាង​មុន​នេះ។

លោក​បាន​បន្ត​ថា ការ​នាំ​ចូល​ប្រភេទ​រថយន្ត​ខ្នាត​តូច​នេះ ដោយ​សារ​កត់​សម្គាល់​ឃើញ​ថា កំណើន​អ្នក​ប្រើប្រាស់​រថយន្ត​លក្ខណៈ​គ្រួសារ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង ហើយ​ប្រភេទ​រថយន្ត Mini Cooper ជា​ម៉ាក​រថយន្ត​ល្បី​មួយ​នៅ​អុឺរ៉ុប ទើប​លោក​សម្រេច​នាំ​ចូល​មក​អាស៊ី ជាពិសេស​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​តែ​ម្ដង។ ជាង​នេះ​ទៀត​នៅ​ឆ្នាំ​ក្រោយ Premium Auto ​ក៏​នឹង​មាន​សេវាកម្ម​ជួសជុល និង​ធានា​រថយន្ត​រយៈពេល ៥ឆ្នាំ​ដោយ​គ្មាន​ការ​បារម្ភ​ផង​ដែរ ៕

អត្ថបទ៖ រក្សា

មតិយោបល់