- 2016-12-08 03:29:03
- ព័ត៌មាន
Lexus IS 300h និង LS 600h លេចមុខកក្រើកពិព័រណ៍លំដាប់ពិភពលោក
- 2016-12-08 03:29:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus IS 300h និង LS 600h លេចមុខកក្រើកពិព័រណ៍លំដាប់ពិភពលោក
ចន្លោះមិនឃើញ
ក្រោយមានព័ត៌មានជាច្រើនចុះផ្សាយពីវត្តមាន Lexus IS 300h និង LS 600h ពេលនេះរថយន្តទាំងពីរបានបង្ហាញខ្លួនបង្អួតរាង កក្រើកពិព័រណ៍រថយន្តលំដាប់ពិភពលោក Motor Expo ប្រទេសថៃ។
IS 300h ផ្តល់កម្លាំងម៉ាស៊ីន ២២០ សេះ ឯល្បឿនកុងទ័រស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ ប្រើពេល ៨,៥វិនាទី។ ផ្នែកខាងក្នុងរថយន្តនេះ មានពោងសុវត្ថិភាពដល់ទៅ ១០ ជុំវិញរថយន្ត ដើម្បីការពារអ្នកដំណើរទាំងអស់ក្នុងរថយន្ត។
IS 300h នេះស៊ីសាំង ប្រមាណ ៥លីត្រក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។ នៅផ្នែកខាងមុខមានអេក្រង់ Touchscreen ទំហំ ១០,៣អ៊ីញ។
ដោយឡែកសម្រាប់ LS 600h មានកម្លាំងម៉ាស៊ីនប្រមាណ ៤៣៨ សេះ។ សន្ទុះល្បឿនកុងទ័រ LS 600h ឡើងពី ០ ទៅ ១០០ គ.ម/ម៉ ដោយប្រើពេល ៦,៣ វិនាទីប៉ុណ្ណោះ។ ក្នុងចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ រថយន្តនេះស៊ីសាំងប្រមាណ ៨,៦លីត្រ។
នៅផ្នែកខាងមុខមានអេក្រង់ Touchscreen និងអាចបញ្ជាបាន ទំហំ ១២,៣អ៊ីញ ឯកន្លែងអង្គុយខាងក្រោយមាន អេក្រង់ទំហំ ៩អ៊ីញសម្រាប់ការកម្សាន្តផ្សេងៗ។
នៅថៃ IS 300h ថ្លៃប្រមាណ ៣,៦១៥ លានបាត (ខ្ទង់ ១០ម៉ឺនដុល្លារ) ឯ LS 600h ថ្លៃ ១៣,៧៩ បាត (ខ្ទង់ជាង ៣៨ ម៉ឺនដុល្លារ)៕