- 2016-12-07 05:03:12
- ព័ត៌មាន
ចំណូលប្រចាំខែ អ្នកបង្កើតកម្មវិធីទូរសព្ទហ្រ្វីស្រុកខ្មែរ
- 2016-12-07 05:03:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណូលប្រចាំខែ អ្នកបង្កើតកម្មវិធីទូរសព្ទហ្រ្វីស្រុកខ្មែរ
ចន្លោះមិនឃើញ
"បងអាចរកចំណូលបានពីកម្មវិធីហ្នឹងប្រហែលជា ១ ០០០ ដុល្លារអីដែរក្នុងមួយខែ បើគិតតែពីចំនួន Ads ដែលបងរកតាម Google Ads” នេះតាមការឲ្យដឹងពីក្រុម Tea House Studios ដែលអភិវឌ្ឍកម្មវិធីដាក់ឲ្យទាញយកដោយឥតគិតថ្លៃលើ Play Store។
ក្រុម Tea House Studios បានប្រាប់ឲ្យ Sabay ដឹងថា ក្រុមពួកគេអាចរកចំណូលបានក្នុងមួយថ្ងៃពី Apps មួយៗដែលបង្កើតឡើងបានប្រហែលជា ១ ទៅ ៥ ដុល្លារ នឹងអាចរកបានចំណូលសរុបក្នុងមួយខែជាង ១ ០០០ដុល្លារតាមរយៈការដាក់ការផ្សាយពាណិជ្ជកម្មលើកម្មវិធីរបស់ពួកគេ។
ក្រុមដែលបង្កើតកម្មវិធីជាភាសាខ្មែរដាក់លើ Play Store បានឲ្យដឹងទៀតថា ចំណូលទាំងនេះក៏អាស្រ័យលើចំនួនអ្នកទាញយកផងដែរ ជាក់ស្ដែង កម្មវិធីប្រតិទិនខ្មែរ មានអ្នកចូលទៅទាញយករហូតដល់ ១ ០០០ដង ប៉ុន្តែកម្មវិធីផ្សេងទៀតដូចជា កម្មវិធីក្បួនទស្សន៍ទាយ កម្មវិធីរកគូព្រេងជាដើមមិនសូវមានអ្នកទាញយកច្រើនប៉ុន្មានទេ ហើយចំណូលក៏ទៅតាមនោះដែរ។
ចំណែកលោក ជៀប គន្ធាដែលជាស្ថាបនិកកម្មវិធីថ្នាក់វិទ្យាល័យ ក៏បានឲ្យដឹងដែរថា វិធីសាស្ត្ររកចំណូលមានច្រើនបែប អាស្រ័យលើប្រភេទកម្មវិធីដែលDeveloper ដាក់ឲ្យទាញយក ជាក់ស្ដែងកម្មវិធីលោកជាប្រភេទ Offline Apps (កម្មវិធីដែលមានអ៊ីនធឺណិតក៏បាន អត់ក៏បាន) មិនមែនជាប្រភេទOnline Apps (កម្មវិធីដែលត្រូវការអ៊ីនធឺណិតដើម្បីដំណើរការជាមួយ យូធូប ហ្វេសប៊ុកជាដើម) ដូច្នេះចំណូលដែលទទួលបានតិចតួច អាចនិយាយបានថា ប្រហែលជា ១០០ ទៅ ១២០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ៕