• 2016-12-06 05:12:11
  • ព័ត៌មាន

​ម៉ូតូ​លំដាប់​ទី ៣ ថៃ GPX មាន​លក់​តែ​បួន​គ្រឿង​ប៉ុណ្ណោះ​នៅ​ខ្មែរ

  • 2016-12-06 05:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​កំពុង​ពេញ​និយម​លំដាប់​លេខ​បី​នៅ​ប្រទេស​ថៃ GPX កំពុង​មាន​វត្តមាន​​ក្រៅ​ផ្លូវការ​លើ​ទីផ្សារ​ក្នុង​ស្រុក ដោយ​​មាន​លក់​តែ​បួន​គ្រឿង​ប៉ុណ្ណោះ​ជាមួយ​នឹង​តម្លៃ​ជាង ២ ពាន់​ដុល្លារ។

លោក ផល វីរ៉ាក់ ដែល​ជា​អ្នក​គ្រប់គ្រង​ទូទៅ​ក្នុង​ហាង​លក់​ម៉ូតូ K-Rider បាន​ឲ្យ Sabay ដឹង​ថា ​បច្ចុប្បន្ន GPX មាន​លក់​តែ​បួន​គ្រឿង​ទេ ក្នុង​នោះ​មាន​ម៉ូឌែល GPX Legend កម្លាំង​ម៉ាសុីន ២០០ សេសេ​តម្លៃ​ប្រហែល ២ ៨៨០ ដុល្លារ ម៉ូដែល GPX R5 កម្លាំង​ម៉ាសុីន ២០០សេសេ​ តម្លៃ​ប្រហែល ២ ៦៨០ ដុល្លារ ម៉ូឌែល GPX Demon កម្លាំង​ម៉ាសុីន ១២៥សេសេ​តម្លៃ​ប្រហែល ១ ៩៨០​ ដុល្លារ និង​ម៉ូឌែល GPX Lemon Edition កម្លាំង​ម៉ាសុីន ១២៥សេសេ​តម្លៃ​ប្រហែល ១ ៩៨០​ ដុល្លារ​ដូចគ្នា។

លោក​បាន​បន្ត​ថា ឆ្នាំ​ក្រោយ ម៉ូតូ​ដែល​ផលិត​និង​​តម្លើង​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន GPX ថៃ អាច​នឹង​មាន​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ទីផ្សារ​ក្នុង​ស្រុក​ជាមួយ​ម៉ូឌែល​ជា​ច្រើន​ទៀត សម្រាប់​បំពេញ​តម្រូវការ​អ្នក​ដែល​និយម​ម៉ូតូ​ប្រភេទ​ស្ព័រ​នេះ៕

អត្ថបទ៖ រក្សា

មតិយោបល់