• 2016-12-05 04:35:34
  • ផលិតផលថ្មី

"ថ្នាក់​ទី ១២" កម្មវិធី​​ឆ្លាតវៃ សម្រាប់​សិស្ស​រៀន​ត្រៀម​បាក់ឌុប

  • 2016-12-05 04:35:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ថ្នាក់​ទី ១២ ជា​កម្មវិធី​ថ្មី​មួយ​ទៀត​ដែល​បង្កើត​ឡើង​ដោយ​អតីត​និស្សិត​វិស្វកម្ម​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា(តិចណូ) ដោយ​ប្រមូល​ផ្ដុំ​​ឡើង​ដោយ​​នូវ​រូបមន្ត លំហាត់ និង​មេរៀន​សង្ខេប​ទាំងអស់​សម្រាប់​សិស្ស​រៀន​ថ្នាក់​ទី ១២។

លោក ជៀប គន្ធា ជា​ស្ថាបនិក​កម្មវិធី​ថ្នាក់ទី ១២

លោក ជៀប គន្ធា ដែល​ជា​ស្ថាបនិក​កម្មវិធី​នេះ បាន​ឲ្យ​ដឹង​ថា កម្មវិធី​ថ្នាក់​ទី ១២ នេះ​មាន​ភាព​សាមញ្ញ ងាយ​ស្រួល​មើល សម្រាប់​សិស្ស​រៀន​ត្រៀម​បាក់​ឌុប​ដែល​មិន​សូវ​មាន​ពេល​រៀន​ច្រើន​មុខ​ក្នុង​ពេល​តែមួយ ជាពិសេស​លោក​ចង់​ឲ្យ​កម្មវិធី​នេះ​ក្លាយ​ជា​ចំណែក​មួយ​ដែល​ជួយ​ឲ្យ​ការសិក្សា​របស់​ប្អូនៗ​កាន់​តែ​ងាយ​ស្រួល និង​មាន​ប្រសិទ្ធភាព​ជាង​មុន។

កម្មវិធី​នេះ​ចែក​ចេញ​ជា ៣ផ្នែក(រូបមន្ត លំហាត់ និង​មេរៀន​សង្ខេប) ដែលមាន១៧មុខ និង​មាន​មេរៀន​ប្រមាណ​ជា ១២៨ មេរៀន​ដូចជា៖

  • រូបមន្ត​សង្ខេប៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ជីវិទ្យា
  • លំហាត់៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ជីវិទ្យា
  • មេរៀន​សង្ខេប និង​សំណួរ ចម្លើយ៖ ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ជីវវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ផែនដីវិទ្យា និង​សីលធម៌៕

បញ្ជាក់៖ កម្មវិធី​នេះ​នឹង​មាន​នៅលើ App Store ឆាប់ៗនេះ!

ចុច​ទាញ​យក (Android) នៅ​ទីនេះ

ចុច​ទាញ​យក (iOS) នៅ​ទីនេះ

អត្ថបទ៖ រក្សា

មតិយោបល់