- 2016-12-02 01:44:01
- ព័ត៌មាន
NISSAN បង្ហាញគំរូរថយន្តភីកអាប់អនាគត ប្រើសង្គ្រោះមនុស្សពេលកើតអាសន្ន
- 2016-12-02 01:44:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NISSAN បង្ហាញគំរូរថយន្តភីកអាប់អនាគត ប្រើសង្គ្រោះមនុស្សពេលកើតអាសន្ន
ចន្លោះមិនឃើញ
ក្រោយបានដាក់បង្ហាញនៅបែកអឺរ៉ុបប៉ុន្មានខែកន្លងទៅ រថយន្តគំរូ Nissan Navara EnGuard Concept បានដាក់បង្អួតរាងសង្ហានៅ Motor Expo ប្រទេសថៃ។
Nissan Navara EnGuard Concept ជាប្រភេទរថយន្តភីកអាប់ទំនើប ប្រើសម្រាប់ជួយសង្គ្រោះជនរងគ្រោះ ពេលមានហេតុការណ៍អាសន្នណាមួយកើតឡើង នៅតាមតំបន់ដាច់ស្រយាល។
ផ្នែកខាងក្រោយរថយន្តគំរូទំនើបនេះ បំពាក់ដោយបច្ចេកវិទ្យាអាគុយ EV ដែលធ្លាប់បំពាក់លើឡានអគ្គិសនី NISSAN LEAF និងប្រភេទ e-NV 200។
ម៉ូឌុល (Module) ទាំង ៧ នីមួយៗ នៃអាគុយស៊េរី (Battery Pack) ខាងក្រោយ អាចផ្ដល់ថាមពលអគ្គិសនីដល់ទៅ ២ គីឡូវ៉ាត់ ល្មមសម្រាប់ការប្រើប្រាស់លើគ្រឿងអេឡិចត្រូនិកផ្សេងៗពេលជួយសង្គ្រោះ។
ក្រៅពីអាគុយសម្រាប់ផ្គត់ផ្គង់អគ្គិសនី នៅមានដ្រូន DJI Phantom 4 សម្រាប់ប្រើប្រាស់ថតស្ថានការណ៍នៅតំបន់ត្រូវជួយសង្គ្រោះដាច់ស្រយាលបានយ៉ាងច្បាស់ និងឧបករណ៍បន្ទាប់បន្សំផ្សេងៗផ្ទុកនៅខាងក្រោយរថយន្ត។
អាគុយពិសេសសម្រាប់ផ្គត់ផ្គង់អគ្គិសនីនៅខាងក្រោយឡាននេះ បម្លែងថាមពលពីម៉ាស៊ីនម៉ាស៊ូតរថយន្តប្រភេទ Turbo ភ្លោះទំហំ 2.3 លីត្រ កម្លាំងម៉ាស៊ីនប្រមាណ ១៨៧ សេះ ទៅជាថាមពលអគ្គិសនីទុកសម្រាប់ប្រើប្រាស់ក្នុងការសង្គ្រោះ៕