• 2016-11-28 07:04:17
  • ព័ត៌មាន

Sabay នឹង​ផ្សាយ​ផ្ទាល់ ម៉ាក​យានយន្ត​ទំនើបៗ​កប់​ស៊េរី ពី Motor Expo ប្រទេស​ថៃ

  • 2016-11-28 07:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay នឹង​ផ្សព្វផ្សាយ​ម៉ាក​យានយន្ត​ទំនើបៗ​ពី ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ខ្នាត​អន្តរជាតិ Motor Expo លើក​ទី ៣៣ នៅ​ប្រទេស​ថៃ ដែល​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ០១ ដល់ ១២ ធ្នូ​ខាង​មុខ​នេះ។

Motor Expo កាល​ពី​ឆ្នាំ​ ២០១៥

លោក Kwanchai Paphatphong ប្រធាន​​​ដឹកនាំ​រៀបចំ​ពិព័រណ៍​រថយន្ត​ធំ​នេះ លើក​ឡើង​ថា Motor Expo លើក​ទី ៣៣ ធ្វើ​ឡើង​ក្រោម​ប្រធានបទ "ផ្សារភ្ជាប់​ពិភព​លោក...ផ្សារភ្ជាប់​មនុស្ស៖ យានយន្ត​ឆ្លាតវៃ"។ ក្រុមហ៊ុន​យានយន្ត​យ៉ាង​ច្រើន​ចូល​រួម​បង្ហាញ​ផលិតផល ដោយ​ក្នុង​នោះ​រថយន្ត​ស៊េរី​ថ្មីៗ​មាន ៣៦ ម៉ាក និង​ម៉ូតូ​ទំនើបៗ​មាន ១៩ ម៉ាក។

ម៉ាក​រថយន្ត​ទំនើបៗ​ទាំង ៣៦ ដែល​នឹង​ចូលរួម​បង្ហាញ​មាន៖ ASTON MARTIN, AUDI, BMW, CARLSSON, CHANGAN, CHEVROLET, FORD, FOTON, HONDA, HYUNDAI, ISUZU, JAC, JAGUAR, JEEP, LAND ROVER, LEXUS, MAXUS, MAZDA, MERCEDES-BENZ, MG, MINI, MITSUBISHI, MOKE, NISSAN, PEUGEOT, PORSCHE, RAYTTLE, ROLLS-ROYCE, SUBARU, SUZUKI, SWIFT, TATA, THAINA, TOYOTA, VOLKSWAGEN និង VOLVO។

Motor Expo កាល​ពី​ឆ្នាំ ២០១៥

ដោយ​ឡែក​សម្រាប់​ម៉ាក​ម៉ូតូ​ទាំង ១៩ ម៉ាក​មាន៖ BENELLI, BMW, DUCATI, GPX, HARLEY-DAVIDSON, HONDA, KAWASAKI, KEEWAY, KTM, PIAGGIO, ROYAL ENFIELD, RYUKA, SCOMADI, STALLIONS, SUZUKI, TRIUMPH, UDA, VESPA និង YAMAHA។

ចំនួន​ម៉ាក​យានយន្ត​សរុប​ចំនួន ៥៥ នៅ Motor Expo លើក​ទី ៣៣ ឆ្នាំ​នេះ​ ច្រើន​ជាង​ឆ្នាំ​មុន​ដែល​​មាន​តែ ៤៨ ម៉ាក៕

រង់ចាំ​តាមដាន​ការ​ផ្សាយ​ផ្ទាល់​ពី​ម៉ាក​យានយន្ត​ទំនើបៗ​កប់​ស៊េរី​នៅ Motor Expo ពី​ប្រទេស​ថៃ លើ​ទំព័រ​ហ្វេសប៊ុក Sabay News និង Sabay News Technology ទាំងអស់​គ្នា។

អត្ថបទ៖ ផាន់និត

មតិយោបល់