- 2016-11-20 02:22:14
- ព័ត៌មាន
ចង់ឲ្យ Apple ព្យាបាលជំងឺ Touch ត្រូវចំណាយ ១៤៩ ដុល្លារ
- 2016-11-20 02:22:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យ Apple ព្យាបាលជំងឺ Touch ត្រូវចំណាយ ១៤៩ ដុល្លារ
ចន្លោះមិនឃើញ
កាលពីខែសីហាកន្លងទៅគេសង្កេតឃើញថាជំងឺ Touch ដែលកើតមានលើ iPhone 6 និង 6 Plus បានកើនឡើងយ៉ាងច្រើន។
"ជំងឺ Touch” គឺជាបញ្ហាមានលើទូរសព្ទដែលវាបង្ហាញជាឆ្នូតពណ៌ប្រផេះលើផ្នែកខាងលើនៃអេក្រង់ទូរសព្ទ ហើយជាជំងឺដែលធ្វើឲ្យអេក្រង់មិនអាចឆ្លើយតបនឹងសកម្មភាព Touch របស់អ្នកប្រើប្រាស់បានល្អ (គេច្រើននិយាយថា Touch អត់ទៅ) ដូចពីមុន។ "ជំងឺ Touch” ជាឈ្មោះដែលដាក់ដោយក្រុមការងារ iFixit។
ទាក់ទងនឹងជំងឺនេះកន្លងមក Apple មិនបានចាត់ទុកថាវាជាបញ្ហានោះទេ ផ្ទុយមកវិញបែរជានិយាយទៅកាន់អ្នកប្រើប្រាស់ដែលជួបបញ្ហាទាំងនេះថាគួរតែប្ដូរទូរសព្ទថ្មី។ ប៉ុន្តែក្រោយពីមានការប្ដឹងផ្ដល់ពីសំណាក់អ្នកប្រើប្រាស់ដែលជួបបញ្ហានេះ ជាច្រើននាក់ Apple ក៏ព្រមទទួលស្គាល់ពីបញ្ហានេះ ហើយក៏បានផ្ដល់ជូនសេវាជួសជុលដោយត្រូវចំណាយ ១៤៩ ដុល្លារ៕
ចុចអាន៖ iPhone 7Plus ពិតមិនអាចជំនួសកាមេរ៉ាអាជីព