- 2016-11-10 03:04:10
- ព័ត៌មាន
លីហេង៖ “ខ្ញុំបង្កើតក្ដារចុចថ្មីឡើង សូម្បីលុយមួយរៀលក៏មិនបានដែរ"
- 2016-11-10 03:04:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីហេង៖ “ខ្ញុំបង្កើតក្ដារចុចថ្មីឡើង សូម្បីលុយមួយរៀលក៏មិនបានដែរ"
ចន្លោះមិនឃើញ
“ខ្ញុំបានបង្កើតក្ដារចុចថ្មីនេះឡើង សូម្បីលុយមួយរៀលក៏មិនបានដែរ" ភួយ លីហេងបានតបទៅអ្នកគាំទ្ររបស់លោក ដែលចង់ឲ្យមានការបង្កើតថ្មីបន្ថែមទៀតលើក្ដារចុច លក្ខណៈខ្មែរ។
លីហេង ជាអតីតនិស្សិតវិស្វករមេកានិច ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមកពីប្រទេសថៃ បានប្រាប់ Sabay ឲ្យដឹងថា ដោយសារយុវវ័យខ្មែរភាគច្រើន មានទំនោរលើការវាយអក្សរអង់គ្លេសសំនៀងខ្មែរលើអ៊ីនធឺណិត ឬវាយជាភាសាជាតិគេច្រើន ទើបលោកព្យាយាមស្រាវជ្រាវបង្កើតក្ដារចុចថ្មីនេះឡើង ទាំងមិនដែលរៀនជំនាញ IT ទាល់តែសោះ។
លីហេង បានបន្ថែមថា លោកបានចំណាយថវិកា និងពេលវេលាផ្ទាល់ខ្លួន ដើម្បីធ្វើឲ្យក្ដារចុចថ្មីនេះចេញជារូបរាង និងដាក់ឲ្យទាញយកដោយឥតគិតថ្លៃ ប៉ុន្តែនៅមិនទាន់មានលទ្ធភាពបង្កើតមុខងារថ្មីទៀត ស្របតាមសំណូមពររបស់អ្នកគាំទ្រនោះទេ។
លោកបញ្ជាក់ថា ការបង្កើតក្តារចុចត្រូវការចំណាយច្រើន ពេលវេលា និងក្រុមការងារដើម្បីជួយលើការងារនេះ។ យ៉ាងណា លោកនឹងប្រឹងប្រែងបង្កើតមុខងារថ្មីៗបន្ថែមទៀត ដើម្បីធ្វើឲ្យការប្រើប្រាស់ក្តារចុចលក្ខណៈខ្មែរនេះមានភាពប្រសើរ ទៅតាមលទ្ធភាពដែលអាចទៅរួច។ លីហេង បញ្ជាក់៕
ចុចអាន៖ ជោគជ័យលើវិស័យបច្ចេកវិទ្យា ទោះគ្មានសញ្ញាប័ត្រពីសាលា