• 2016-11-08 08:17:53
  • ព័ត៌មាន

Samsung កម្ពុជា ប្រកាស​ថ្ងៃ​ច្បាស់​លាស់​ឲ្យ​អតិថិជន​ Galaxy Note 7 មក​ប្ដូរ​យក​ប្រាក់​វិញ

  • 2016-11-08 08:17:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​កាល​ពី​ម្សិលមិញ​នេះ​អំពី​ថ្ងៃ​ខែ​ច្បាស់​លាស់​ឲ្យ​អតិថិជន Galaxy Note7 ទាំង​អស់​អាច​ប្ដូរ​យក Galaxy S7 edge ឬ Galaxy Note 5 ជាមួយ​ទឹក​ប្រាក់​បន្ថែម ឬ​ប្ដូរ​យក​ទឹក​ប្រាក់​វិញ។ សូម​អាន​សេចក្ដី​ប្រកាស​លម្អិត​ខាង​ក្រោម៖

"ដើម្បី​សុវត្ថិភាព​របស់​អតិថិជន ក្រុមហ៊ុនSamsungបាន​ឈប់​លក់ និង​ដូរ ព្រម​ទាំង​សម្រេច​ចិត្ត​ឈប់​ផលិត Galaxy Note 7 តែ​ម្ដង។ អតិថិជន​ទាំង​អស់​ដែល​កំពុង​ប្រើ​ប្រាស់​ទាំង Galaxy Note 7 ចាស់ និង Galaxy Note 7 ដែល​បាន​ដូរ​ថ្មី គួរ​បិទ​ទូរសព្ទ និង​ឈប់​ប្រើប្រាស់​បន្ត ហើយ​ទទួល​យក​អត្ថប្រយោជន៍​ពី​ការ​ដូរ​យក​ទូរសព្ទSamsungថ្មី​ជាមួយ​ទឹក​ប្រាក់​បន្ថែម ឬ​ប្ដូរ​យក​ទឹក​ប្រាក់​វិញ។

នៅ​កម្ពុជា អតិថិជន Galaxy Note 7 ទាំង​អស់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​មួយ​ក្នុង​ចំណោម​អត្ថប្រយោជន៍​ដូច​ខាង​ក្រោម៖

១. ប្តូរ Galaxy Note 7 យក Galaxy S7 edge ជាមួយ​ទឹក​ប្រាក់ $170 ($70 សម្រាប់​តម្លៃ​ខុស​គ្នា​រវាង Galaxy Note 7 និង Galaxy S 7 edge + $100 សម្រាប់​ទឹក​ប្រាក់​បន្ថែម) ២. ប្តូរ Galaxy Note 7 យក Galaxy Note 5 ជាមួយ​ទឹក​ប្រាក់ $210 ($110 សម្រាប់​តម្លៃ​ខុស​គ្នា​រវាង​ Galaxy Note 7 និង Galaxy Note 5 + $100 សម្រាប់​ទឹក​ប្រាក់​បន្ថែម) ៣. ប្តូរ Galaxy Note 7 យក​ទឹក​ប្រាក់​វិញ។

កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១០ ដល់ ៣០ វិច្ឆិកា ២០១៦ នៅ​ហាង​ទំនើប Samsung របស់​អ្នក​នាំ​ចូល​ផលិត​ផល Samsung ផ្លូវការ​នៅ​កម្ពុជា។

១. សម្រាប់​អតិថិជន​ដែល​បាន​ទិញ​ពី​ហាង​ទំនើប Samsung Apsara, KLD ឬ Nika ដែល​ជា​អ្នក​នាំ​ចូល​ផលិត​ផល Samsung ផ្លូវ​ការ សូម​អញ្ជើញ​ទៅ​កាន់​ហាង​ទំនើប Samsung KLD ទល់​មុខ​អាគារ​ភ្នំពេញ​ថៅវើ ហាង​ទំនើប Samsung Apsara នៅ​ជិត​ផ្សារ​ដេប៉ូ ឬ​ហាង​ទំនើប Samsung Nika ជិត​ស្តុប​បូកគោ។

២. សម្រាប់​អតិថិជន​ដែល​មិន​បាន​ទិញ​ពី​ហាង​ទំនើបSamsung Apsara, KLD ឬ Nika សូម​អញ្ជើញ​ទៅ​កាន់​ហាង​ដែល​លោក​អ្នក​បាន​ទិញ​ដើម្បី​ទទួល​បាន​ការ​សម្រប​សម្រួល​ពី​ហាង​ទាំង​នោះ​សម្រាប់​កម្មវិធី​នេះ។

ក្រុម​ការងារ​យើង​ខ្ញុំ​នឹង​ទាក់ទង​លោក​អ្នក​ដើម្បី​ផ្តល់​ព័ត៌មាន​បន្ថែម ហើយ​ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់​ផ្សេងៗ សូម​ទាក់​ទង​ផ្នែក​បម្រើ​អតិថិជន​យើង​ខ្ញុំ​តាម​រយៈ​ទូរសព្ទ 023 99 32 32 ។

ក្រុមហ៊ុន​យើង​ខ្ញុំ សូម​អភ័យ​ទោស​ដោយ​សុទ្ធ​ពី​ចិត្ត​ចំពោះ​ការ​លំបាក​ដល់​អតិថិជន និង​ដៃគូ​នានា ហើយ​ក្រុមហ៊ុន​សូម​លើក​ទឹក​ចិត្ត​ដល់​អតិថិជន Galaxy Note 7 ទាំង​អស់​ចូល​រួម​ជាមួយ​កម្មវិធី​នេះ"៕

អត្ថបទ៖ ពាណិជ្ជកម្ម

មតិយោបល់