- 2016-11-07 17:55:35
- ព័ត៌មាន
XTZ ចេញស៊េរី ២០១៧ ត្រូវចិត្តអ្នកស្រលាញ់ម៉ូតូ Cross
- 2016-11-07 17:55:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
XTZ ចេញស៊េរី ២០១៧ ត្រូវចិត្តអ្នកស្រលាញ់ម៉ូតូ Cross
ចន្លោះមិនឃើញ
XTZ បានចេញស៊េរីថ្មី ២០១៧ កាលពីពេលថ្មីៗនេះ បន្ទាប់ពីការចេញជំនាន់ទីមួយកាលពីឆ្នាំ ២០១៦។
លោក សួន រតនា អ្នកទំនាក់ទំនងរបស់ក្រុមហ៊ុន Yamaha Motor ប្រាប់ថា XTZ ស៊េរី២០១៧ នៅតែរក្សារូបរាងដូចជំនាន់ ២០១៦ គ្រាន់តែមានការរចនាតែមថ្មីឡូយមានភាពទាក់ទាញជាងមុន។ XTZ ជាប្រភេទម៉ូតូ Cross ស័ក្ដិសមសម្រាប់បើកបរស្ថានភាពផ្លូវលំបាកៗ ផ្លូវភក់ ប៉ុន្តែការបើកបរក្នុងស្ថានភាពផ្លូវរលោងក៏គ្មានបញ្ហាដែរ។
លោកបន្តថា ចំណុចខ្លាំងម៉ូតូនេះ ទោះបីបំពាក់កម្លាំងម៉ាស៊ីន ១២៥ សេសេ តែវាប្រើអំប្រីយ៉ា និងមាន ៥ លេខ (មុខ ១ ក្រោយ ៤) ធ្វើឲ្យកម្លាំងស្ទុះខ្លាំងជាងម៉ូដែលដែលមានកម្លាំងម៉ាស៊ីនដូចគ្នា។
XTZ 2017 រចនាជាមួយបូមខ្ពស់ រឹងមាំ រួមទាំងទំហំកង់ធំ និងសំបកក្រាស់សម្រាប់ការបើកបរក្នុងស្ថានភាពផ្លូវរលាក់។
បើតាមអ្នកគ្រប់គ្រងដដែលបញ្ជាក់ថា XTZ ស៊េរីថ្មីនេះមាន ៣ ពណ៌មានពណ៌ខ្មៅ ស និងខៀវត្រូវចិត្តអ្នកស្រលាញ់ម៉ូតូ Cross ហើយក្រុមហ៊ុនគ្រោងលក់ឲ្យបាន ១០០ គ្រឿងនៅទីផ្សារកម្ពុជា៕
ចុចអាន៖ Yamaha អះអាងពីការកាន់កាប់ចំណែកទីផ្សារម៉ូតូធំជាងពាក់កណ្តាលនៅកម្ពុជា
អត្ថបទ៖ ប៊ុណ្ណារ៉ា