• 2016-11-06 18:28:10
  • ព័ត៌មាន

បុគ្គលិក​ស្ម័គ្រចិត្ត Samsung កូរ៉េ ចុះ​បង្រៀន​សិស្ស និង​ចែក​អំណោយ​នៅ​វិទ្យាល័យ ហ៊ុន​សែន​បូរី​១០០​ខ្នង

  • 2016-11-06 18:28:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​បាន​រៀបចំ​កម្មវិធី ‘Samsung Love and Care’ ដែល​ជា​កម្មវិធី​ស្ម័គ្រចិត្ត​ប្រចាំ​ឆ្នាំ​របស់​បុគ្គលិក Samsung ដើម្បី​ដោះស្រាយ​គម្លាត​នៃ​ការ​អប់រំ និង​បញ្ហា​សង្គម​ក្នុង​កម្ពុជា ក្រុមហ៊ុន Samsung ក៏​នៅ​បន្ត​បង្កើត​ការ​ផ្លាស់​ប្ដូរ​វិជ្ជមាន​ក្នុង​សហគមន៍​កម្ពុជា តាម​រយៈ​កម្មវិធី​ស្ម័គ្រចិត្ត​របស់​បុគ្គលិក Samsung មួយ​ទៀត ដែល​ធ្វើ​ឡើង​នៅ​វិទ្យាល័យ ហ៊ុន សែន បូរី​១០០​ខ្នង។

 

 

កម្មវិធី​នេះ​មាន​រយៈ​ពេល​ចាប់​ពី​ថ្ងៃ​ទី​២៩ តុលា ដល់​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៦ ដោយ​មាន​បុគ្គលិក​ស្ម័គ្រចិត្ត​របស់ Samsung ចំនួន ២៦ រូប​មក​ពី​ប្រទេស​កូរ៉េ ចុះ​សួរ​សុខ​ទុក្ខ និង​បង្រៀន​ដល់​សិស្សានុសិស្ស​ចំនួន ៣០០ នាក់​ដែល​កំពុង​សិក្សា​នៅ​វិទ្យាល័យ ហ៊ុន​សែន​បូរី​១០០​ខ្នង។

 

បុគ្គលិក​ស្ម័គ្រចិត្ត​ទាំង​អស់ បាន​បង្រៀន​ឲ្យ​សិស្ស​ទាំង​អស់​យល់​ដឹង​ពី​ការ​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ​ និង​ចេះ​ប្រើ​ប្រាស់​កម្មវិធី Microsoft Office ក្នុង​ការ​វាយ​អត្ថបទ រៀបចំ​គម្រោង និង​ឌីហ្សាញ ជាដើម។ ម្យ៉ាង​ទៀត ពួកគេ​ក៏​បាន​ជួយ​តុបតែង​លំអ​ដោយ​លាប​ពណ៌​ទាំង​ក្នុង និង​ក្រៅ​សាលា​ផង​ដែរ។

 

អ្វី​ដែល​អស្ចារ្យ​នោះ​គឺ Samsungក៏​បាន​សាង​សង់​មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា​មួយ​នៅ​ក្នុង​សាលា​រៀន ដើម្បី​ផ្ដល់​នូវ​ការ​អប់រំ​ផ្នែក​ព័ត៌មានវិទ្យា​ទៅ​ដល់​សិស្សានុសិស្ស​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ព្រម​ទាំង​ជួយ​ផ្គត់ផ្គង់​គ្រឿង​បច្ចេកវិទ្យា​សម្រាប់​ប្រើប្រាស់​ក្នុង​ថ្នាក់​រៀន ដូចជា កុំព្យូទ័រ​យួរ​ដៃ Samsung ៣០ គ្រឿង ឧបករណ៍​បញ្ចាំង​រូប​ភាព និង​សម្ភារៈ​ផ្សេងៗ​ទៀត​សម្រាប់​ទ្រទ្រង់​វិស័យ​ព័ត៌មានវិទ្យា​នៅ​ក្នុង​សាលា​រៀន។

 

 

ក្នុង​ឱកាស​នោះ​ដែរ លោក Seungho Choi អគ្គនាយក​នៃ​សាខា​ក្រុមហ៊ុន​ថៃ Samsung អេឡិចត្រូនិក​ ប្រចាំ​កម្ពុជា-ឡាវ ថ្លែង​ថា៖ "នៅ Samsung យើង​តែង​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ខិតខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​បង្កើត​សមិទ្ធផល​អាជីវកម្ម និង​រួម​ចំណែក​ជាមួយ​សហគមន៍។ យើង​ជឿ​ជាក់​ថា បច្ចេកវិទ្យា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​អប់រំ ដែល​អាច​ជួយ​ពង្រឹង​ដល់​សមត្ថភាព និង​ចំណេះ​ដឹង​របស់​យុវជន។ ហើយ​សម្រាប់​បុគ្គលិក​របស់​យើង នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​សហគមន៍​ក្នុង​កម្ពុជា"៕

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ពាណិជ្ជកម្ម

មតិយោបល់