- 2016-11-01 15:59:19
- ព័ត៌មាន
របៀប Update កម្មវិធីដែលមានស្រាប់លើ Play Store សម្រាប់ Developer
- 2016-11-01 15:59:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀប Update កម្មវិធីដែលមានស្រាប់លើ Play Store សម្រាប់ Developer
ចន្លោះមិនឃើញ
បន្ទាប់ពីបញ្ចូលកម្មវិធី(App) នៅលើ Play Store សម្រាប់ដាក់ឲ្យទាញយកជាសាធារណៈហើយ ប្រិយមិត្តអាចកែប្រែ ឬដំឡើងជំនាន់ថ្មីឲ្យ App នោះបាន។ តើការ Update នោះគេធ្វើបែបណាទៅ?
លោក ជៀប គន្ធា ស្ថាបនិកកម្មវិធីលំហាត់ រូបមន្តគណិតវិទ្យា រូបវិទ្យា គីមីរៀនសម្រាប់ថ្នាក់វិទ្យាល័យ ដែលធ្លាប់មានបទពិសោធន៍បង្កើត Apps ដាក់ឲ្យទាញយកដោយឥតគិតថ្លៃលើ Play Store នឹងប្រាប់ពីគន្លឹះងាយៗសម្រាប់អ្នកអភិវឌ្ឍកម្មវិធីដែលចង់ Update App ឲ្យទទួលបានជោគជយ។
១) បន្ថែមកូដថ្មីក្នុង APK
ក្រោយពីទទួលបាន Developer’s ID ហើយ ជំហានដំបូង ត្រូវចូលទៅបន្ថែមកូដនៅក្នុង APK ដើម្បីតម្លើងជំនាន់ (Version ) ថ្មីឲ្យ App នោះរួចសរសេរបង្ហាញប្រាប់ពីគោលបំណងនៅក្នុងជំនាន់ថ្មីនោះ បន្ទាប់មកដាក់វាឲ្យទាញយក។
២) បន្ថែមពាក្យពេចន៍ក្នុង Store Listing
ចំណុចនេះ យើងគ្រាន់តែថែមរូបភាព Screenshot ថ្មីៗ ពាក្យពេចន៍ថ្មី ឬមិនថែមក៏បានគ្មានបញ្ហានោះទេ និងចុងក្រោយចុច Submit Update ជាការស្រេច ។
អាចអនុវត្តតាមវីដេអូខាងក្រោមនេះបាន៖
អត្ថបទ៖ រក្សា
វីដេអូ៖ ជៀប គន្ធា