• 2016-10-13 16:58:38
  • ព័ត៌មាន

Macan GTS និង 718 Cayman S ពណ៌​ក្រហម​ឆ្អៅ មក​ដល់​ថ្មី ថ្លៃ​ជាង ១០ ម៉ឺន​ដុល្លារ

  • 2016-10-13 16:58:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ស្ព័រ Porsche Macan GTS និង Porsche 718 Cayman S ទើប​បង្ហាញ​ខ្លួន​ផ្លូវការ​កាល​ពី​ម្សិលមិញ ដោយ​តម្លៃ​ចាប់​ពី ១៦៤ ០០០ ដុល្លារ និង ១៣២ ០០០ ដុល្លារ។

 

Porsche Macan GTS

 

ចំពោះ Macan GTS ជា​ប្រភេទ​រថយន្ត​រចនា​ចេញ​ពី​រថយន្ត Macan S។ រថយន្ត​ស្ព័រ​មួយ​នេះ​បំពាក់​ដោយ​ម៉ាស៊ីន​ប្រភេទ Turbo V6 (3.0-Litre bi-turbo engine) និង​មាន​កម្លាំង​ម៉ាស៊ីន ៣៦០សេះ។ សន្ទុះ​លឿន​កុងទ័រ​របស់​វា ពី ០ ទៅ ១០០ គ.ម/ម៉ ចំណាយ​ពេល​ត្រឹម​តែ ៥,២វិនាទី​ប៉ុណ្ណោះ ឯ​ល្បឿន​អតិបរមា ២៥៦ គ.ម/ម៉។ ចំពោះ​ការ​បើកបរ​ចម្ងាយ​ផ្លូវ ១០០ គ.ម GTS ស៊ីសាំង ៨,៨ លីត្រ។

 

ចំណែក​ឯ​ម៉ូដែល​ឡាន​ទ្វារ​ពីរ 718 Cayman S ជា​ប្រភេទ​រថយន្ត​ស្ព័រ ដោយ​ផ្នែក​ខាង​មុខ​រចនា​មាន​រាង​ស្ដួច កាត់​បន្ថយ​កម្លាំង​ខ្យល់​បុក​ពី​ខាង​មុខ ដើម្បី​ឲ្យ​រថយន្ត​កាន់​តែ​ស្ទុះ​លឿន​ទៅ​មុខ។

 

Porsche 718 Cayman S

 

718 Cayman S បំពាក់​ដោយ​ម៉ាស៊ីន​ប្រភេទ 4-Cylinder Turbocharged ទំហំ 2.5 លីត្រ កម្លាំង​ម៉ាស៊ីន ៣៥០ សេះ និង​ល្បឿន​អតិបរមា ២៧៥ គ.ម/ម៉។ សន្ទុះ​ល្បឿន​កុងទ័រ​របស់​វា អាច​បង្កើន​ពី ០ ទៅ ១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​តែ ៤,២ វិនាទី​ប៉ុណ្ណោះ និង​ស៊ី​សាំង​ប្រមាណ ៧,៣ លីត្រ ក្នុង​ចម្ងាយ​ផ្លូវ ១០០ គ.ម។

 

ទាំង Porsche Macan GTS និង Porsche 718 Cayman S សុទ្ធ​តែ​ជា​ប្រភេទ​រថយន្ត បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ដូចជា៖

 

@ ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ផ្លូវ​កោង (PTV Plus) @ ប្រព័ន្ធ​បូម​ទំនើប Porsche Active Suspension Management (PASM)។ PASM ធ្វើ​ឲ្យ​ការ​បើកបរ​លក្ខណៈ Sport កាន់​តែ​រស់រវើក នោះ​បាន​ន័យ​ថា​នៅ​ពេល​កំណត់​មុខងារ Sport បូម​រថយន្ត​នឹង​ឡើង​រឹង អាស្រ័យ​ទៅ​តាម​ប្រភេទ​ផ្លូវ​ដែល​រថយន្ត​កំពុង​រត់​និង​បែប​បទ​នៃ​ការ​បើកបរ។ @ ប្រព័ន្ធ​ហ្វ្រាំង PCCB @ ភ្លើង LED ​ខាង​មុខ បំពាក់​បច្ចេកវិទ្យា PDLS Plus @ ប្រព័ន្ធ​ជំនួយ​ចូល​ចត ParkAssist បំពាក់​ដោយ​សិនស័រ​សុវត្ថិភាព​ទាំង​ផ្នែក​ខាង​មុខ​និង​ខាង​ក្រោយ​ឡាន ដើម្បី​ផ្ដល់​ដំណឹង​ពេល​មាន​ឧបសគ្គ។ @ បំពាក់​ប្រព័ន្ធ Apple CarPlay @ និង​ប្រព័ន្ធ​សំឡេង Surrond Sound របស់ BOSE៕

 

 

 

 

 

 

 

អត្ថបទ៖ ​ប៉ែត ផាន់និត

មតិយោបល់