- 2016-10-11 17:22:20
- ព័ត៌មាន
របៀបដាក់បញ្ចូល App ទៅក្នុង Play Store
- 2016-10-11 17:22:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបដាក់បញ្ចូល App ទៅក្នុង Play Store
ចន្លោះមិនឃើញ
តើប្រិយមិត្តធ្លាប់ឆ្ងល់ទេការបញ្ចូលកម្មវិធី (App) នៅលើ Play Store គេធ្វើបែបណាទៅ? មាន App ជាច្រើននៅលើ Play Store ដែលអ្នកអភិវឌ្ឍបានដាក់បញ្ចូលដើម្បីប្រិយមិត្តបានប្រើប្រាស់។ ចុះវិធីការបញ្ចូលគេធ្វើយ៉ាងម៉េចវិញ?
លោក ជៀប គន្ធា ដែលធ្លាប់មានបទពិសោធន៍បង្កើត Apps ជាច្រើនដាក់នៅលើ Play Store បានប្រាប់ពីគន្លឹះសម្រាប់អ្នកដែលចង់ Upload App ឲ្យទទួលបានជោគជ័យ។
ជំហានដំបូង ចូលទៅកាន់ Google វាយពាក្យថា Google Play Console ហើយជ្រើសយកពាក្យ Google Play Developer Console ដើម្បីបង្កើតគណនី Developer មួយទៀតដោយភ្ជាប់ជាមួយគណនី Gmail។ បន្ទាប់បំពេញឈ្មោះ និងលេខសំងាត់តាមធម្មតា ប៉ុន្តែក៏ត្រូវមានកាតធនាគារដូចជា Visa Card ឬ Master Card ដើម្បីអាចចុះឈ្មោះបាន។
ជំហានបន្ទាប់ ក្រោយពីទទួលបាន Developer’s ID ហើយយើងត្រូវបំពេញតាមលក្ខខណ្ឌដែលគេទាមទារដោយបំពេញតែកន្លែងណាដែលមានសញ្ញាផ្កាយ(*) តែប៉ុណ្ណោះ៕
ដើម្បីឲ្យកាន់តែយល់ច្បាស់ អាចមើលពីរបៀបណែនាំខាងក្រោមនេះបាន៖
ស្វែងយល់ពីរបៀបបង្កើត App
អត្ថបទ៖ រក្សា
វីដេអូ៖ ជៀប គន្ធា