• 2016-10-06 16:54:55
  • ព័ត៌មាន

ធៀប​សមត្ថភាព​ iPhone 7 ជា​មួយ​​នឹង​កាមេរ៉ា​តម្លៃ ៩ ពាន់​ដុល្លារ

  • 2016-10-06 16:54:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ចង់​ដឹង​ពី​សមត្ថភាព​កាមេរ៉ា​របស់​ iPhone 7 ខ្លាំង​ដល់​កម្រិត​ណា​ អ្នក​ជំនាញ​ថត​រូប​​​សញ្ជាតិ​ជប៉ុន​ឈ្មោះ​ Shin Noguchi បាន​យក​វា​ទៅ​ប្រៀប​នឹង​កាមេរ៉ា​ Leica ម៉ូដែល​ M9-P ដែល​មាន​តម្លៃ​ជាង ៩ ០០០ ដុល្លារ។

 

ខាង​ក្រោម​ជា​​ការ​​ធៀប​គ្នា​ពាក់​កណ្ដាល​រវាង​រូប​ដែល​ថត​ចេញ​ពី​ iPhone 7 (ឆ្វេង) និង Leica M9-P (ស្ដាំ)៖

 

 

​​ខាង​ក្រោម​ជា​រូបភាព​ពេញ៖

 

 

iPhone 7 (រូប​ប្រភេទ RAW)

 

 

Leica M9-P ជា​មួយ​ Len Summicron 35mm f/2 (រូប​ប្រភេទ RAW)

ខាង​ក្រោម​ជា​ការ​ប្រៀប​ធៀប​តាម​ប្លង់​តូចៗ ដោយ​ iPhone 7 នៅ​ខាង​ឆ្វេង និង M9-P ខាង​ស្ដាំ៖

 

តាម​រយៈ​រូបភាព​ទាំង​ពីរ​លោក​ Shin Noguchi បាន​បញ្ចេញ​យោបល់​ថា​ ៖ "Sensor 1/3” របស់​ iPhone 7 ពិត​ជា​ខ្លាំង"។ គាត់​បន្ថែម​ថា គាត់​ស្រឡាញ់​​កាមេរ៉ា​ Leica របស់​ខ្លួន​ណាស់​ ប៉ុន្តែ​​គុណភាព​រូបភាព​ថត​ដោយ​ iPhone 7 ពិត​ជា​ធ្វើ​ឲ្យ​គាត់​ស្មាន​មិន​ដល់៕​​

 

ចុច​អាន៖ កាមេរ៉ា​ ​Leica​ ​ជំនាន់​ថ្មី ​អាច​បញ្ជា​ដោយ​​ស្មាតហ្វូន

 

ប្រែ​សម្រួល៖ ហៃ សុខ​ហេង ប្រភព៖ PetaPixel ​​​

មតិយោបល់