- 2014-09-19 17:31:44
- ព័ត៌មាន
ទូរទស្សន៍រដ្ឋដ៏ធំរបស់ជប៉ុន NHK ផ្សាយពីហ្គេមខ្មែរបង្ហាញពលរដ្ឋជប៉ុន
- 2014-09-19 17:31:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរទស្សន៍រដ្ឋដ៏ធំរបស់ជប៉ុន NHK ផ្សាយពីហ្គេមខ្មែរបង្ហាញពលរដ្ឋជប៉ុន
ចន្លោះមិនឃើញ
ក្នុងព្រឹត្តិការណ៍ពិព័រណ៍ Tokyo Game Show 2014 នៅប្រទេសជប៉ុន បណ្ដាញទូរទស្សន៍រដ្ឋដ៏ធំរបស់ជប៉ុន NHK បានចាប់អារម្មណ៍ពីហ្គេមខ្មែរ និងបានចុះយកព័ត៌មានផ្សព្វផ្សាយដល់ពលរដ្ឋជប៉ុន។
ក្នុងការចុះមកផ្តិតយកព្រឹត្តិការណ៍តាំងបង្ហាញហ្គេម Tokyo Game Show កាលពីម្សិលមិញនេះ ដែលមានការចូលរួមពីបណ្ដាក្រុមហ៊ុននិង Developer ហ្គេម មកពីជុំវិញពិភពលោក បណ្ដាញទូរទស្សន៍ NHK របស់ជប៉ុនក៏បានចាប់អារម្មណ៍ពីហ្គេមរបស់ខ្មែរ និងបានចុះផ្តិតយកព័ត៌មានរួមទាំងការសម្ភាសន៍ផ្ទាល់ ដើម្បីផ្សាយជូនដល់ពលរដ្ឋជប៉ុនបានទស្សនា។
សូមទស្សនាវីដេអូ
http://youtu.be/qnaS6_CNFH4
Tokyo Game Show 2014 ដែលគេស្គាល់ជាទូទៅថាជា TGS ជាពិព័រណ៍វីដេអូហ្គេមដ៏ធំដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅ Makuhari នៅ Chiba ប្រទេសជប៉ុន។ ពិព័រណ៍នេះ រៀបចំឡើងដោយសមាគមផ្គត់ផ្គង់កុំព្យូទ័រកម្សាន្តរបស់ (CESA) និងសន្ទស្សន៍ហ៊ុន Nikkeiដែលផ្តោតសំខាន់ចង់បង្ហាញពីអភិវឌ្ឍន៍វិស័យវីដេអូហ្គេមរបស់ប្រទេសជប៉ុន។ ប៉ុន្តែក្នុងកម្មវិធីនោះ ក៏មានបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍វីដេអូហ្គេមអន្តរជាតិមួយចំនួនបានចូលរួម ដើម្បីបង្ហាញពីវីដេអូហ្គេមថ្មីៗរបស់ពួកគេដល់អ្នកប្រើប្រាស់។
ក្នុងពិព័រណ៍ Tokyo Game Show ឆ្នាំនេះ មានក្រុមតំណាងប្រទេសជាច្រើនបានចូលរួម ដែលរួមទាំងក្រុមតំណាងមកពីកម្ពុជាផងដែរ។ ដោយឡែកនាឱកាសដ៏ពិសេសនោះ ក្រុមហ៊ុន Sabay ក៏បានបង្ហាញវត្តមានចូលរួម ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្សាន្តដ៏ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ការចូលរួមនេះ ដើម្បីបង្កើតទំនាក់ទំនង និងការសហការគ្នាពីបណ្តាដៃគូនានា ដើម្បីស្វែងរកការអភិវឌ្ឍន៍វិស័យសេវាកម្សាន្តសម្រាប់ប្រទេសកម្ពុជានាពេលអនាគត។
បន្តអាន៖ ស្វែងយល់ឲ្យជាក់មុនដំឡើង iOS 8 កុំឲ្យខូចការ....
បន្តអាន៖ iPhone 6/6 Plus លេចមុខនៅវៀតណាម និងចិន មុនថ្ងៃដាក់លក់ជាផ្លូវការ...
អត្ថបទ៖ ប៊ុណ្ណារ៉ា