- 2016-09-22 18:24:18
- ព័ត៌មាន
ស្ថាបនិកក្ដារចុច Khmerism ប្រាប់របៀប វាយអក្សរខ្មែរឲ្យរហ័សលើ iPhone
- 2016-09-22 18:24:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាបនិកក្ដារចុច Khmerism ប្រាប់របៀប វាយអក្សរខ្មែរឲ្យរហ័សលើ iPhone
ចន្លោះមិនឃើញ
រៀនចំណាំទីតាំងអក្សរ គឺជាតិចនិកសម្រាប់ជួយឱ្យការវាយអក្សរបានរហ័សនៅលើក្ដារចុចលក្ខណៈខ្មែរ (Khmerism Keyboard) ដែលទើបតែមានវត្តមាននៅលើ App Store កាលពីថ្មីៗនេះ។
លោក ភួយ លីហេង ស្ថាបនិកក្ដារចុចលក្ខណៈខ្មែរ (Khmerism Keyboard) បានប្រាប់ថា ដើម្បីវាយអក្សរខ្មែរឲ្យរហ័សលើក្ដារចុចលក្ខណៈខ្មែរ សំខាន់បំផុតគឺចំណាំទីតាំងរបស់ព្យញ្ជនៈ ទាំង ១០តួនៅស្រទាប់ទី២ ជាមុនបន្តិចហើយសល់ប៉ុន្មាន គឺវានៅលើស្រទាប់ទីមួយស្រាប់ទាំងអស់ ដែលទីតាំងអក្សរនៅស្រទាំប់ទីពីរនោះមានពណ៍ស្អាតៗស្រួលចំណាំបំផុត។
លោកបន្តថា ក្ដារចុចរបស់លោកប្លែកពីក្ដារចុចដទៃបន្តិចត្រង់ថា ព្យញ្ជនៈ ស្រៈ និងលេខនៅដាច់ដោយឡែកពីគ្នា ដែលធ្វើឱ្យអ្នកប្រើដំបូងពិបាកវាយ ប៉ុន្តែ ក្ដារចុចនេះស្រួលចុច " ដកឃ្លា " ដោយពុំចាំបាច់ចុច Shift+Space ច្រើនដងដូចជាអក្សរខាងក្រោម៖ អក្សរ " ប " គឺ ប + ៉ + ៊ = ប៊ អក្សរ " ក, ដ ,ន " គឺ ចុច ( ក, ដ និង ន )+ ៉+ ៏= [ ក៏, ដ៏, ន៏ ] ចំពោះពាក្យថា " ខ្ញុំ " គឺ យក អក្សរ " ញ" + ំ = ខ្ញុំ ចំពោះអក្សរ " ស, ហ, អ " គឺ ចុច ( ស, ហ, អ ) + ៉ +៊ = { ស៊, ហ៊, អ៊ } ចំពោះលេខខ្មែរ គឺចុចធម្មតា មិនមានការវិលត្រឡប់មកស្រទាប់ទីមួយនោះទេ។ ជាងនេះទៀតលោកនឹងកែសម្រួលដាក់មុខងារប្តូរក្ដារចុចពីភាសាខ្មែរទៅភាសាផ្សេងទៀត ដោយគ្រាន់តែអូស SpaceBar ពីឆ្វេងទៅស្តាំជាការស្រេច៕
អត្ថបទ៖ រក្សា