- 2016-09-12 17:03:23
- ផលិតផលថ្មី
Bentayga ០១៧ រថយន្តកំពូលថ្លៃ បន្ទាប់ Rolls-Royce ដាក់លក់ទីផ្សារក្នុងស្រុក
- 2016-09-12 17:03:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bentayga ០១៧ រថយន្តកំពូលថ្លៃ បន្ទាប់ Rolls-Royce ដាក់លក់ទីផ្សារក្នុងស្រុក
ចន្លោះមិនឃើញ
Bentley Bentayga 2017 ជារថយន្តប្រណិតប្រភេទ SUV ដំបូងរបស់ Bentley ហើយមានល្បឿនលឿនជាងគេក្នុងចំណោមឡាន SUV ដទៃលើពិភពលោក។ ល្បឿនរបស់វាដល់ទៅ ៣០០ គីឡូម៉ែត្រ/ម៉ោង បើធៀបនឹងរថយន្តដទៃផ្សេងទៀតដូចជា Porsche Cayenne Turbo S (281 KPH), RANGE ROVER SPORT (260 KPH), BMW X6 M (249 KPH)។
ឡាននេះទើបមកដល់កម្ពុជាកាលពីដើមខែ កក្កដាកន្លងទៅ។ វាជារថយន្តប្រណិតតម្លៃថ្លៃមួយទៀតបន្ទាប់ពី Rolls Royce ដែលកំពុងដាក់លក់លើទីផ្សារស្រុក។ ចំពោះតម្លៃប្រភពហាងក្នុងស្រុកមិនបានបញ្ជាក់ តែដោយសារវាជាប្រភេទរថយន្តប្រណិត តម្លៃក៏មិនតិចសែនដុល្លារដែរ។ តម្លៃ Bentayga 2017 នៅបរទេសប្រមាណ ៣០ម៉ឺនដុល្លារ។
កន្លងមក តារាម៉ូដែលអាមេរិកវ័យក្មេង Kylie Jenner បានចំណាយលុយ៣០ម៉ឺនដុល្លារទិញរថយន្តថ្មីម៉ាក Bentley Bentayga នេះ ឲ្យមិត្តប្រុស Tyga បន្ទាប់ពីឡានរបស់តារារ៉េបរូបនេះត្រូវធនាគាររឹបអូស។
កាងផ្នែកខាងមុខ Bentayga បំពាក់ដោយសំណាញ់និងអំពូលមូលប្លែក។ ការរចនារបស់វាច្របាច់បញ្ចូលម៉ូដបុរាណនិងសម័យទំនើប ធ្វើឲ្យរថយន្តមើលទៅកាន់តែទាក់ទាញ និងស៊ីវិល័យបំផុត។
សម្ភារៈខាងក្នុងបំពាក់ដោយបរិក្ខារទំនើបមានតម្លៃថ្លៃ ផលិតដោយដៃ មិនខុសពីរថយន្ត Rolls Royce នោះទេ ដែលនេះកាន់តែស័ក្ដិសមសម្រាប់អ្នកមានលំដាប់ High Class។
Bentayga 017 បំពាក់ម៉ាស៊ីនស៊ីឡាំង ១២ ទំហំ ៦លីត្រ ហើយបើនិយាយពីកម្លាំងម៉ាស៊ីនវិញ ដល់ទៅ ៦០០សេះ ឯប្រអប់លេខវិញគឺ ៨វគ្គស្វ័យប្រវត្តិ។ វាអាចបង្កើនសន្ទុះល្បឿនកុងទ័រ ពីរ ០ ទៅ ៩៦ KPH ក្នុងរយៈពេលតែ ៤វិនាទីប៉ុណ្ណោះ។
ឡាន SUV ប្រណិតនេះអាចដំឡើងកម្ពស់ផុតពីដីបានដល់ទៅ ២៣ ស.ម សម្រាប់ការបើកបរលើផ្លូវ រដិបរដុប និងមានឧបសគ្គច្រើន។
នៅខាងស្តាំដៃតៃកុងឡានមានប៊ូតុង Start សម្រាប់បញ្ឆេះម៉ាស៊ីន។ ចំណែកឯអេក្រង់ Tochscreen នៅខាងមុខ នឹងបង្ហាញវីដេអូពីកាមេរ៉ា ៣៦០ដឺក្រេ ងាយស្រួលចូលចត និងអាចបង្ហាញពីរូបរាងឡានពីខាងលើ និងចំហៀងបានយ៉ាងច្បាស់។
គូថឡានខាងក្រោយ បំពាក់សិនស័រ ដោយគ្រាន់តែវាសជើងពីខាងក្រោមគូថរថយន្ត នោះទ្វារគូថឡាននឹងបើក ហើយវាសជើងម្តងទៀតដើម្បីឲ្យទ្វារបិទ។
Bentley នឹងផលិតឡាន SUV Bentayga ចំនួន ៥ ៥០០ គ្រឿង ដោយសង្ឃឹមថានឹងជួយបំបែកកំណត់ត្រាលក់រថយន្តរបស់ខ្លួន ចំនួនជាង ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំកាលពី ៣ឆ្នាំកន្លងទៅ៕
អាន៖ Rolls-Royce Wraith ម៉ូដែល ២០១៥ លក់តែជាង ១ម៉ឺនដុល្លារ
អត្ថបទ៖ ប៉ែត ផាន់និត