- 2016-09-05 15:52:16
- ព័ត៌មាន
ក្ដារចុច "លក្ខណៈខ្មែរ” មាននៅលើ iOS ហើយ
- 2016-09-05 15:52:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដារចុច "លក្ខណៈខ្មែរ” មាននៅលើ iOS ហើយ
ចន្លោះមិនឃើញ
ក្ដារចុច "លក្ខណៈខ្មែរ” ជាក្ដារចុចថ្មីមួយទៀត បន្ទាប់ក្ដារចុចឆ្លាតវៃដែលអាចដោះស្រាយបញ្ហាអក្សរខ្មែរចេញសញ្ញា "?" នៅលើ Facebook ដែលថ្មីៗនេះមានវត្តមាននៅលើ iOS សម្រាប់ប្រិយមិត្តដែលកំពុងប្រើ iPhone។
លក្ខណៈពិសេសរបស់ក្ដារចុចនេះគឺ ងាយស្រួលចំណាំ ត្រង់ស្រៈនិងព្យព្ជានៈនៅដាច់ដោយឡែកពីគ្នា មានពណ៌អក្សរនិងលេខស្អាតប្លែកៗ ជាពិសេសក្ដារចុចនេះកាត់បន្ថយចំនួនដងនៃការប្រើ Shift ឬ Zero Space ដែលបញ្ហានេះមាននៅលើ Facebook កាលពីពេលថ្មីៗនេះដែលធ្វើឱ្យប្រិយមិត្តឃើញសុទ្ធសញ្ញា "?” នៅពេលវាយពាក្យមួយព្យាង្គហើយដកឃ្លា។
ក្ដារចុចនេះត្រូវបានបង្កើតឡើងដោយលោក ភួយ លីហេង ដែលជាអតីតនិស្សិតវិស្វកម្មថាមពលនៃវិទ្យាស្ថានបច្ចេកវិទ្យា ដែលអាចជួយសម្រួលដល់ការវាយអក្សរខ្មែរនៅលើអ៊ីនធឺណិត និង ស្មាតហ្វូនបានដោយងាយស្រួល។
បញ្ជាក់៖ ចំពោះ Emoji ថ្មីនៅលើ iphone មិនទាន់មានទេប៉ុន្តែនៅលើ Android មានហើយដោយគ្រាន់តែចុចសញ្ញាចុះបន្ទាត់ឱ្យជាប់នោះវា នឹងលោតចេញដោយស្វ័យប្រវត្តិ៕
ទាញយកសម្រាប់ iOS
ចុចអាន៖ របៀបដំឡើងក្ដារចុច លក្ខណៈខ្មែរ លើទូរសព្ទ Android
ចុចអាន៖ លីហេង បង្កើតក្ដារចុចលក្ខណៈខ្មែរ ទទួលស្គាល់រហូតស្ថាបនិកខ្មែរយូនីកូដ
អត្ថបទ៖ រក្សា