- 2016-09-01 17:13:00
- ព័ត៌មាន
អក្សរខ្មែរលើ Facebook លែងចេញសញ្ញា "?” ហើយ!
- 2016-09-01 17:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អក្សរខ្មែរលើ Facebook លែងចេញសញ្ញា "?” ហើយ!
ចន្លោះមិនឃើញ
សញ្ញា "?” លើហ្វេសប៊ុកលែងចេញទៀតហើយ ពេលវាយអក្សរខ្មែរប្រើចន្លោះមើលមិនឃើញ (ZWSP)។
គំរូការរាយការណ៍អំពីបញ្ហាសញ្ញា "?" លើហ្វេសប៊ុក
ទាក់ទងនឹងការវាយអក្សរខ្មែរលើ ហ្វេសប៊ុក ត្រឡប់មកជាធម្មតាលែងមានបញ្ហាចេញសញ្ញា "?” ពេលប្រើ ZWSP នេះ លោក វណ្ណា អ្នកជំនាញបង្កើតក្តារចុចខ្មែរឆ្លាតវៃ ពុំទាន់ហ៊ានបកស្រាយច្បាស់លាស់នោះទេ។ ប៉ុន្តែលោកថា ប្រហែលភាគីខាងហ្វេសប៊ុក បានពិចារណាលើការរាយការណ៍ (Report) ពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ទាក់ទិនបញ្ហាខាងលើ។
លោក វណ្ណា ថាធម្មតា ខាងហ្វេសប៊ុក ពុំអាចឆ្លើយតបទៅអ្នកប្រើប្រាស់ទាំងអស់នោះទេ តែក្រុមហ៊ុននឹងពិភាក្សារកដំណោះស្រាយជូន ក្រោយមានការរាយការណ៍អំពីបញ្ហាណាមួយ។
រឿងបញ្ហាចេញសញ្ញា "?” លើអក្សរខ្មែរយូនីកូដប្រើ ZWSP ដែលកើតឡើងប្រហែលកន្លះខែនេះ អ្នកជំនាញខ្លះបញ្ជាក់ថា អាចដោយសារបញ្ហាបច្ចេកទេសមួយចំនួនរបស់ហ្វេសប៊ុក ដូចជាការរក្សាទុកទិន្នន័យ និងការ Process ទៅលើទិន្នន័យ ជាដើម ពីព្រោះកាលណាមាន ZWSP វាអាចបង្កបញ្ហាមួយចំនួន។
Sabay មិនទាន់ហ៊ានធានាមួយរយភាគរយថា បញ្ហាចេញសញ្ញា "?” លើហ្វេសប៊ុកនឹងមិនកើតឡើងពេលក្រោយឬយ៉ាងណា។ ប៉ុន្តែលោក វណ្ណា ថាបើផ្អែកតាមការរាយការណ៍ហូរហែពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាកន្លងមក ហ្វេសប៊ុកប្រហែលបានគិតគូរដោះស្រាយបញ្ហានេះជូនមិនខាន៕
អត្ថបទ៖ ប៉ែត ផាន់និត