- 2016-08-31 16:00:00
- ផលិតផលថ្មី
ZenMax ថ្ម ៥០០០ មីលីអំពែធ្វើ Power Banks បានតម្លៃ ១៩៩ ដុល្លារ
- 2016-08-31 16:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ZenMax ថ្ម ៥០០០ មីលីអំពែធ្វើ Power Banks បានតម្លៃ ១៩៩ ដុល្លារ
ចន្លោះមិនឃើញ
ស្មាតហ្វូន Asus ម៉ូឌែល Zenfone Max មានកម្លាំងថ្មខ្លាំងរហូតដល់ ៥ ០០០ មីលីអំពែដែលអាចយកមកធ្វើជា Power Banks និងអាចលេងហ្គេមល្បីៗមួយចំនួនដូចជា Asphalt 8 ឬ Pokémon Go ដោយមិនចាំបាច់ព្រួយមានតម្លៃ ១៩៩ ដុល្លារ។
លក្ខណះពិសេសរួម ៦ ចំណុច៖
-កម្លាំងថ្ម ៥០០០ មីលីអំពែអាចសាកភ្លើងឱ្យទូរសព្ទផ្សេងបាន
-មានមុខងារ Blulight Filter ដូចLow light នៅលើ iPhone
-មានមុខងារ Smart Lock និងKid Mode ដូច Secur Folder នៅលើ Note 7
-អាចគោះអេក្រង់ពីរដងដោះសោរឱ្យភ្លឺបាន ដូចនៅលើ Galaxy S7។
ការរចនារូបរាង
Zenfone Max មានអេក្រង់ទំហំត្រឹម ៥.៥ អ៊ីញក្រាលដោយកញ្ចក់ការពារភាពសឹកឆ្កូតជំនាន់ទី ៤ Corining Corilla Glass 4 សំបកជ័រខាងក្រោយ អាចបើកបាន តែមិនអនុញ្ញាត្តឱ្យគាស់ថ្មចេញនោះទេ នៅជុំវិញស្រោបដោយបន្ទះលោហៈធាតុមួយ មានកម្រាស់ 10.6 mmមានប៊ូតុងបី(ប៊ូតុងតម្លើង ឬបន្ថយសម្លេង និងប៊ូតុងចាក់សោរ)នៅខាងឆ្វេង ហើយប្រសិនបើប្រិយមិត្តចង់ Screen short អេក្រង់គ្រាន់តែចុចប៊ូតុង សម្លេង + និងប៊ូតុងចាក់សោរជាការស្រេច។
សមត្ថភាពប្រើប្រាស់ទូទៅ
Zenfone Max ដើរដោយប្រព័ន្ធប្រតិបត្តិការ Android OS ជំនាន់ទី ៥ (Lollipop) ប៉ុន្តែអាច Upgrad ទៅជំនាន់ទី ៦ (Marshmallow) បានហើយបំពាក់មកជាមួយ CPU ប្រភេទ Qualcomm 64-bit®8939 និង GPU Adreno ល្បឿន 450MHz មាន Memory ម៉ាស៊ីនទំហំ 16GB អាចថែម Memory ក្រៅបានប្រភេទ microSD ដល់ទៅ 64 GBមានទំហំ RAM 2GB តែអាចតម្លើងទៅ 3 GB បាន ដែលល្បឿននិងសមត្ថភាពប៉ុណ្ណេះអាចប្រើបានដោយរលូន មិនស្អិតទាក់ៗនោះទេ ហើយអាចលេងហ្គេមក្រាហ្វិកធំៗបានដូចជា ហ្គេមអនឡាញ ហ្គេមប្រណាំងឡានAsphalt 8 ឬ ហ្គេមចាប់សត្វPokémon Go បានដោយគ្មានបញ្ហា។
ចំណែកកម្លាំងថ្មទំហំដល់ទៅ ៥ ០០០ mAh អាចប្រើបាន ២ ថ្ងៃដោយគ្មានបញ្ហា ហើយអាចធ្វើជា Power Banks បានដោយភ្ជាប់ជាមួយដុំតតូចមួយដែលជាប់មកជាមួយប្រអប់ផ្ទាល់តែម្ដង។
សមត្ថភាពកាមេរ៉ា
Zenfone Max បំពាក់មកជាមួយកាមេរ៉ាមុខទំហំ ១៣ មេហ្គាភិចសែល មានភ្លើង Flash មួយគ្រាប់មានមុខងារ Auto Focus កម្រិត Aperture f/2.0 អាចកំណត់មុខងារផ្សេងៗដូចជា ISO, Exposure, Optimation, Contrast ជាដើមដូចទៅនឹងកាមេរ៉ា DSLR ដែរ តែរូបភាពចេញមកមានគុណភាពទាបបន្តិច មានទំហំត្រឹម 1.46 MB។ កាមេរ៉ាក្រោយ Asus Zenfone Max ទាល់តែកំណត់មុខងារខ្លះ ទើបអាចទទួលបានរូបភាពច្បាស់ល្អដូចជា កំណត់មុខងារ HDR, Beautification, ឬចង់ថតរូបបែប Slow Motion, Time Lapse, All Smile, Effect ជាដើម។
ចំណែកកាមេរ៉ាមុខមានទំហំ ៥ មេហ្គាភិចសែល គ្មានភ្លើង Flash តែមានមុខងារកំណត់ពណ៍ស្បែកមុខ ទំហំភ្នែក ឬថតមុខបែបអក្សរ V ហើយគុណភាពរូបអាចទទួលយកបាន។
ប្រព័ន្ធសុវត្ថិភាព
Asus ZenMax អាចគោះអេក្រង់ពីរដងឱ្យភ្លឺ-រលត់បាន នភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Smart Lock ដូចមុខងារ Secure Folder នៅលើ Note 7 ដែរ វាមានមុខងារការពារទូរសព្ទឱ្យសុវត្ថិភាពខ្ពស់បំផុត ដូចជាកំណត់ឱ្យប៉ះដោះសារស្វ័យប្រវត្ថិសម្រាប់តែម្ចាស់ទូរសព្ទ អាចដោះសោរដោយប្រើសម្លេងកំណត់ពី Google ជាដើម។ រីឯមុខងារ Kids Mode អាចកំណត់មិនឱ្យក្មេងបើកកម្មវិធីនៅលើទូរសព្ទ ប៉ុន្តែ ZenMax នេះមិនមានភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន (Quick Charge) និងស្កេនក្រយៅដៃ(Finger print) ដូច Zenfone 3 ស៊េរីចុងក្រោយទេ តែភ្ជាប់មកជាមួយ ASUS ZenUI ជំនាន់ទី ៣ អាចផ្លាស់ប្តូរ Theme ថ្មីៗបានតាមចិត្តដោយ ASUS បាន Theme Store ផ្ទាល់ខ្លួន។
គុណវិបត្តិ
ស្មាតហ្វូន ASUS ម៉ូឌែលនេះមានកម្មវិធីជាប់ម៉ាស៊ីន ច្រើនពេកដែលអាចធ្វើឱ្យម៉ាស៊ីន ដើរយឺតពេលផ្ទុកឯកសារច្រើន ម៉្យាងទៀតពិបាករកគ្រឿងបន្លាស់មកប្តូរដូចជា ដូរអេក្រង់ ដូរថ្មជាដើម ប៉ុន្តែប្រិយមិត្តអាចធ្វើការ Uninstall កម្មវិធីដែលមានស្រាប់នោះចោលបាន ដើម្បីកុំឱ្យស៊ីទំហំ Memory និង RAM ច្រើន ឬគ្រាន់តែធ្វើការបិទមុខងារ Update កម្មវិធីស្រាប់នោះមិនឱ្យលោត Update តែម្ដងជាការស្រេច៕
អត្ថបទ៖ រក្សា