- 2016-08-23 22:33:32
- ព័ត៌មាន
អាប់ដេតក្ដារចុចឆ្លាតវៃលើ iOS ឥឡូវនេះ អស់រំខានសញ្ញា“?"លើ Facebook
- 2016-08-23 22:33:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាប់ដេតក្ដារចុចឆ្លាតវៃលើ iOS ឥឡូវនេះ អស់រំខានសញ្ញា“?"លើ Facebook
ចន្លោះមិនឃើញ
អ្នកកំពុងប្រើក្ដារចុចឆ្លាតវៃ អាចធ្វើការអាប់ដេតកំណែប្រែថ្មីជំនាន់ ២.១.១១ បានហើយនៅលើ iOS ដើម្បីដោះស្រាយបញ្ហា អក្សរខ្មែរលើ Facebook ដែលឃើញចេញតែសញ្ញា “?” ។
លោក គ្រុយ វណ្ណា ស្ថាបនិកក្រុមហ៊ុន ALiEN DEV បានសម្រេចចិត្តដកមុខងារ ZWSP លើប៊ូតុង Space នៃក្តារចុចឆ្លាតវៃឲ្យមានមុខងារដូចគ្នានឹងប៊ូតុង Space លើក្តារចុចភាសាអង់គ្លេសដែរ។ ដូច្នេះនៅពេលអ្នកប្រើប្រាស់វាយអក្សរខ្មែរហើយដកឃ្លា នឹងលែងមានបញ្ហាចេញសញ្ញា “?” តទៅទៀត គ្រាន់តែអាប់ដេតក្ដារចុចឆ្លាតវៃដែលកំពុងប្រើប្រាស់។
ដោយសារខាង Facebook មានបញ្ហាជាមួយចន្លោះមើលមិនឃើញ ZWSP (Zero-width Space) ទើបធ្វើឲ្យការសរសេរអក្សរខ្មែរលើបណ្តាញសង្គមនេះចេញតែ “?”។
ចុចទាញយក ដើម្បី Update
ចុចអាន៖ ក្តារចុចឆ្លាតវៃ ចេញកំណែប្រែថ្មី ដោះស្រាយបញ្ហាសញ្ញា “?” លើ Facebook
ចុចអាន៖ គ្រុយ វណ្ណា ចង់ឲ្យគ្រប់គ្នា Report ទៅ Facebook រឿងចេញសញ្ញា “?”
អត្ថបទ៖ រក្សា