- 2016-08-22 16:27:53
- ព័ត៌មាន
គ្រុយ វណ្ណា ចង់ឲ្យគ្រប់គ្នា Report ទៅ Facebook រឿងចេញសញ្ញា "?”
- 2016-08-22 16:27:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រុយ វណ្ណា ចង់ឲ្យគ្រប់គ្នា Report ទៅ Facebook រឿងចេញសញ្ញា "?”
ចន្លោះមិនឃើញ
លោក គ្រុយ វណ្ណា ស្ថាបនិកបង្កើតក្តារចុចឆ្លាតវៃ ចង់ឲ្យមានការរាយការណ៍ (Report) ទៅហ្វេសប៊ុកកាន់តែច្រើន ពីរឿងការចេញសញ្ញា "?” លើចន្លោះមើលមិនឃើញ ZWSP (Zero-width Space) នៃអក្សរយូនីកូដខ្មែរ។
ការ Report នេះ លោក វណ្ណាថា ដើម្បីឲ្យហ្វេសប៊ុកពិចារណា ទៅលើបញ្ហាចេញតែសញ្ញា "?” ពេលវាយភាសាខ្មែរដោយប្រើ (Zero-width Space) លើបណ្ដាញសង្គមយក្សមួយរយៈនេះ។
សម្រាប់រូបលោកផ្ទាល់ បាន Report ទៅក្រុមហ៊ុនបណ្ដាញសង្គមរបស់លោក Mark Zuckerberg តាំងពីពេលបញ្ហាសញ្ញា "?” កើតឡើងថ្មីៗមកម៉្លេះ ហើយលោកក៏ចង់ឲ្យគ្រប់គ្នា Report ទៅហ្វេសប៊ុកកាន់តែច្រើន។ លោកថា បញ្ហា ZWSP កើតឡើងយូរហើយលើហ្វេសប៊ុក តែមិនដែលចេញសញ្ញា "?” ដូចលើកនេះឡើយ។
ម្ចាស់ក្រុមហ៊ុន ALiEN DEV រូបនេះបន្ថែមថា បើបញ្ហាសញ្ញា "?” លើ Facebook ដោះស្រាយមិនកើតនោះទាំងអស់គ្នាត្រូវចាំបាច់ឈប់ប្រើ ZWSP (Zero-width Space) ពេលវាយអក្សរខ្មែរលើបណ្ដាញសង្គមយក្សមួយនេះ ដើម្បីកុំឲ្យមានបញ្ហាសញ្ញា "?" តទៅទៀត៕
អាន៖ មូលហេតុនិងដំណោះស្រាយ អក្សរខ្មែរចេញតែសញ្ញា “?” លើ Facebook
អត្ថបទ៖ ប៉ែត ផាន់និត