• 2016-08-09 13:00:02
  • ព័ត៌មាន

ត្រកូល​ Galaxy S អាច​នឹង​លែង​មាន​​​អេក្រង់​រាប​ស្មើ​

  • 2016-08-09 13:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​Samsung បាន​បោះ​តម្រុយ​មក​ថា​ ទៅ​ថ្ងៃ​មុខ​ក្រុមហ៊ុន​ទំនង​ជា​ឈប់​ផលិត​ត្រកូល​ Galaxy S ​មាន​អេក្រង់​រាប​ស្មើ​ ដែល​ជំនួស​វិញ​ដោយ​អេក្រង់​មាន​រាង​កោង​ទាំង​សង​ខាង។

 

 

តម្រុយ​ដែល​បាន​នេះ​គឺ​មាន​ប្រភព​ចេញ​ពី​​លោក​ Dong-jin Koh ​ប្រធាន​ផ្នែក​ទូរសព្ទ​របស់​ Samsung។ លោក​បាន​ថ្លែង​​ក្នុង​បទ​សម្ភាសន៍​កាល​ពី​ថ្មីៗ​នេះ​ថា៖ "Samsung បាន​ពិចារណា​ថា​នឹង​យក​អេក្រង់​កោង​ធ្វើ​ជា​​អត្តសញ្ញាណ​សម្រាប់​ត្រកូល​ Galaxy S ប្រសិន​បើ​ក្រុមហ៊ុន​អាច​ផ្ដល់​ឲ្យ​អតិថិជន​នូវ​បទ​ពិសោធ​ប្រើប្រាស់​ និង​ មុខងារ​ដ៏​ទាក់​ទាញ​នៃ​អេក្រង់​កោង​ ដែល​ញែក​ដាច់​ពី​គ្នា"។

 

​Galaxy S6 ចេញ​កាល​ពី​ឆ្នាំ​ទៅ និង​ Galaxy S7 ដែល​ចេញ​ដើម​ឆ្នាំ​នេះ​សុទ្ធ​តែ​មាន​ភ្ជាប់​មក​ជា​មួយ​ម៉ូដែល​អេក្រង់​កោង​ ដែល​វា​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ជាង​ម៉ូដែល​អេក្រង់​រាប​ស្មើ​ទៅ​ទៀត។ នេះ​ជា​មូលហេតុ​មួយ​ដែល​ជំរុញ​ឲ្យ​ Samsung ​បញ្ចេញ​តែ​ម៉ូដែល​អេក្រង់​កោង​សម្រាប់​ Galaxy Note 7 ​ទើប​ប្រកាស​កាល​ពី​សប្ដាហ៍​កន្លង​ទៅ៕​​​

 

ចុច​អាន៖ Samsung​ ​ពន្យារពេល​ចេញ​លក់​កាស​ឥត​ខ្សែ​ ​Gear IconX 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ GSMArena​​​​​

មតិយោបល់