• 2016-08-08 18:38:40
  • ព័ត៌មាន

ក្រុម​អ្នក​សារព័ត៌មាន​​តេស្ត​មុន​គេ​ Note 7 មុន​ដាក់​លក់​លើ​ទីផ្សារ

  • 2016-08-08 18:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note 7 ដែល​បាន​ចេញ​ជា​រូបរាង​ពិត​ប្រាកដ កាល​ពី​សប្តាហ៍​មុន​បាន​ដាក់​ឱ្យ​អ្នក​សារព័ត៌មាន​បាន​​តេស្ដ​សាកល្បង​​ដើម្បី​ស្វែង​យល់​ពី​សមត្ថភាព​និង​បច្ចេកវិទ្យា​ចុង​ក្រោយ​ មុន​ដាក់​លក់​លើ​ទីផ្សារ​។

 

 

លោក សុខឡេង ប្រធាន​ផ្នែក​ទំនាក់​ទំនង​ក្រុមហ៊ុន Samsung ប្រចាំ​កម្ពុជាបាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ Note 7 ​ត្រូវ​សម្ពោធលក់​​នៅ​ពេល​ខាង​មុខ​នេះ ក្រុមហ៊ុន​បាន​រៀបចំ​កម្មវិធី​ពិសេស ដើម្បីឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​​អាច​ធ្វើ​តេស្ត​ស្វែង​យល់​ពី​បច្ចេកវិទ្យា​​ ក៏​ដូច​បាន​ឃើញ​រូបរាង​ដោយ​ផ្ទាល់​។

 

​លោក​ថា Note 7 ​បាន​អភិវឌ្ឍ​​បច្ចេកវិទ្យា​ជា​ច្រើន​ដូច​ជាប៊ិក S Pen (Stylus Pen) ងាយ​ស្រួល​ក្នុង​ការ​សរសេរ​ ទោះ​បី​ជា​អេក្រង់​មិន​បាន​ដោះ​សោរ និង​អេក្រង់​កំពុង​ត្រូវ​ទឹក​ក៏​ដោយ មុខងារ​ការពារ​ជ្រាប​ទឹក​កម្រិត IP68 អាច​ធន់​ទឹក​​ជម្រៅ ១ម៉ែត្រ​កន្លះ​រយៈ​ពេល​ ៣០​នាទី ​មាន​មុខ​ងារ​ស្គេន​ក្រយ៉ៅ​ដៃ ស្គេន​ប្រស្រី​ភ្នែក​យ៉ាង​រហ័ស និង Folder សុវត្ថិភាពដែល​អាចកំណត់​ការពារ​សុវត្តិភាព​អ្នក​ប្រើប្រាស់​បាន​យ៉ាង​ប្រសិទ្ធភាព។

 

 
 
 
 

Galaxy Note 7 ការ​រចនា​រូបរាង​កាន់​តែ​ល្អ​ឥត​ខ្ចោះ​ តាម​រយៈ​ការ​ច្នៃ​ប្រឌិត​ថ្មី​ដោយ​បំពាក់​អេក្រង់​ប្រភេទ 5.7 Quad HD Dual edge Super AMOLED ទំហំ 2560 x 1440 (518ppi) ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 6.0.1 (Marshmallow) ដ៏​កំពូល​​និង​រ៉េម​ទំហំ 4 GB (LPDDR4) ថែម​ទាំង​បំពាក់​កាមេរ៉ា​​មុខ​ទំហំ 5 MP (F1.7) និង​កាមេរ៉ា​ក្រោយ​​ dual-pixel ទំហំ 12 MP OIS (F1.7)។

 

លោក​សុខឡេង បញ្ជាក់​ថា អតិថិជនអាច​បញ្ជា​ទិញ Galaxy Note 7 ជាមួយ​ការ​ផ្តល់​ជូនពិសេស​ចាប់​ពី​ថ្ងៃ​ទី ០៧ ដល់​ ១៩ សីហា និង​អាច​ទទួល​យក​ទូរសព្ទ​នៅ​ថ្ងៃ ២០ សីហា​ នៅ​កម្មវិធី​លក់ Galaxy Note 7 នៅ​កោះពេជ្រ​ចាប់​ពី​ម៉ោង ៨ ៣០ ព្រឹក​ដល់ ៨ ០០ ល្ងាច។ Galaxy Note 7 នេះ​​មាន​តម្លៃ​ប្រហែល ៧៧០ ដុល្លារ​៕

 

 

ចុច​អាន៖ Samsung​ ​ពន្យារពេល​ចេញ​លក់​កាស​ឥត​ខ្សែ​ ​Gear IconX

អត្ថបទ៖ រក្សា

មតិយោបល់