- 2016-08-05 17:23:41
- ព័ត៌មាន
Pokemon Go ធ្វើឲ្យជើងឯកអូឡាំពិកជប៉ុនប៊ិះអស់ ៥ ពាន់ដុល្លារ
- 2016-08-05 17:23:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pokemon Go ធ្វើឲ្យជើងឯកអូឡាំពិកជប៉ុនប៊ិះអស់ ៥ ពាន់ដុល្លារ
ចន្លោះមិនឃើញ
មុនការប្រកួតកីឡាអូឡាំពិកមកដល់ ម្ចាស់ជើងឯកអូឡាំពិកជប៉ុនលោក Kohei Uchimura បានតម្រូវឲ្យបង់ថ្លៃសេវាទូរសព្ទប្រមាណ ៥ពាន់ដុល្លារក្រោយលេងហ្គេម Pokemon Go ក្នុងប្រទេសប្រេស៊ីល។
លោក Kohei Uchimura
ការតម្រូវបង់សេវាដ៏ច្រើននេះព្រោះម្ចាស់មេដាយមាសអូឡាំពិក ២០១២ រូបនេះបានលេងហ្គេម Pokemon Go ក្រោមកញ្ចប់សេវាកម្មអ៊ីនធឺណិតក្នុងទម្រង់ Roaming ដែលជាសេវាកម្មគមនាគមន៍អន្តរជាតិ មានតម្លៃថ្លៃលើសសេវាធម្មតាទ្វេដង។
ប៉ុន្តែក្រោយមានការអន្តរាគមន៍សម្រួលពីភ្នាក់ងារនានា លោក Kohei Uchimura អាចមិនបង់នូវតម្លៃនេះទាំងស្រុង តែត្រូវបង់ ៣០ ដុល្លារក្នុងមួយថ្ងៃសម្រាប់សេវា Roaming ដែលគាត់ប្រើក្នុងប្រទេសប្រេស៊ីល៕
អានបន្ត ៖ Messenger អាប់ដេតថ្មីអាចពង្រីកទំហំ Emoji ទាំងអស់បាន
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ phonearena