- 2016-08-03 21:36:59
- ព័ត៌មាន
HP ជ្រុលដៃទម្លាក់ថ្លៃកុំព្យូទ័រពី ៣ ០០០ ដុល្លារ នៅត្រឹម ២ ដុល្លារ
- 2016-08-03 21:36:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
HP ជ្រុលដៃទម្លាក់ថ្លៃកុំព្យូទ័រពី ៣ ០០០ ដុល្លារ នៅត្រឹម ២ ដុល្លារ
ចន្លោះមិនឃើញ
កាលពីចុងសប្ដាហ៍កន្លងទៅវិបសាយក្រុមហ៊ុន HP នៅចក្រភពអង់គ្លេស បានសាងកំហុសអចេតនាមួយដោយជ្រុលទម្លាក់ថ្លៃកុំព្យូទ័រតម្លៃ ៣ ១៦០ ដុល្លារ មកនៅត្រឹម ២ ដុល្លារប៉ុណ្ណោះ។
ក្រោយឃើញធ្លាក់ថ្លៃដ៏ចម្លែកដូចនេះ មានអតិថិជនមួយចំនួនបានចុចទិញភ្លាមៗ។ ប៉ុន្តែមិនយូរប៉ុន្មានក្រុមការងារ HP ប្រទះឃើញកំហុសឆ្គងនេះ ក្រោយមកពួកគេបានបិទវិបសាយដើម្បីដោះស្រាយបញ្ហា។ ត្បិតថា អថិជនមួយចំនួនចុចទិញបានសម្រេចមុនពេលដែលបញ្ហាបានដោះស្រាយ ប៉ុន្តែពួកគេនឹងមិនទទួលបានកុំព្យូទ័រឡើយ។
ក្រុមហ៊ុន HP បានចេញសេចក្ដីប្រកាសដល់អតិថិជនថា៖ "ដោយសារតែបញ្ហាដំណើរការ ផលិតផលមួយចំនួនលើវិបសាយនៅចក្រភពអង់គ្លេសត្រូវបានកំណត់តម្លៃខុស កាលពីចុងសប្ដាហ៍។ បច្ចុប្បន្នបញ្ហាបានជួសជុលរួចហើយ ដោយការកុម្ម៉ង់លើផលិតកំណត់តម្លៃខុសទាំងនោះក៏បានរំសាយចោលដែរ"។
ផលិតផលមួួយរបស់ Screwfix
នេះមិនមែនជាលើកទីមួយឡើយ ដែលក្រុមហ៊ុនមួយជួបប្រទះបញ្ហាដូចនេះ ដោយពីមុនមានវិបសាយរបស់ក្រុមហ៊ុនលក់ Hardware និង ឧបករណ៍ Screwfix បានទម្លាក់តម្លៃផលិតផលរបស់ខ្លួនមកនៅត្រឹម ៤៦ ដុល្លារ ទាំងអស់៕
ចុចអាន៖ គណនី Yahoo ២០០លាន ត្រូវ Hacker ដាក់លក់លើអ៊ីនធឺណិត
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ Mirror