
- 2016-08-03 13:10:43
- ព័ត៌មាន
Lamborghini ក៏ដូចជា Ferrari ងាកផលិតឡានទ្វារបួន រូបរាងមើលបែកភ្នែក
- 2016-08-03 13:10:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lamborghini ក៏ដូចជា Ferrari ងាកផលិតឡានទ្វារបួន រូបរាងមើលបែកភ្នែក
ចន្លោះមិនឃើញ
កាលពីដើមមកក្រុមហ៊ុនផលិតឡានកំពូលៗដូចជា Lamborghini, Bugatti ឬ Ferrari តែងប្រកាន់ខ្ជាប់ទស្សនៈផលិតតែរថយន្តកំពូលៗដែលមានទ្វារពីរប៉ុណ្ណោះ។ ប៉ុន្តែដោយសារតម្រូវការទីផ្សារ ទើបរយៈពេលចុងក្រោយនេះក្រុមហ៊ុនកំពូលៗមួយចំនួន ងាកមកចាប់ផ្ដើមផលិតរថយន្តប្រភេទទ្វារបួនជាបន្តបន្ទាប់។
ចង់ដឹងក្រុមហ៊ុនដែលធ្លាប់ផលិតរថយន្តទ្វារពីរ អាចផលិតរថយន្តទ្វារពីរបានស្អាតយ៉ាងណាទៅតាមដានទាំងអស់គ្នា៖
Lamborghini Estoque
ត្បិតថា Lamborghini មានកេរ្តិ៍ឈ្មោះល្បីដោយសារការផលិតរថយន្តកំពូលប្រភេទទ្វារពីរ ប៉ុន្តែក៏ធ្លាប់បានបង្កើតរថយន្តប្រភេទទ្វារបួនដែរ ដោយកាលពីឆ្នាំ ២០០៨ ក្រុមហ៊ុនបានសាកល្បងបង្កើតរថយន្តម៉ូដែល Estoque ប្រភេទទ្វារបួន។ ម៉ូដែលគំរូនៃរថយន្តនេះត្រូវបានគេតាំងបង្ហាញនៅកម្មវិធី Paris Motor Show ដែលមានម៉ាស៊ីន V10 ទំហំ ៥,២ លីត្រ តែមិនមានផលិតលក់លើទីផ្សារឡើយ។
Bugatti Galibier
ក្រុមហ៊ុន Bugatti ធ្លាប់បង្ហាញរូបរាងគំរូប្រភេទរថយន្តទ្វារបួនជាច្រើនម៉ូដែលមកហើយកាលពីពេលកន្លងមក ប៉ុន្តែចុងក្រោយរថយន្តទាំងនោះមិនត្រូវបានផលិតលក់លើទីផ្សារឡើយ។ ដោយឡែកថ្មីៗនេះក្រុមហ៊ុនទើបបញ្ចេញរថយន្តអគ្គិសនីទ្វារបួនម៉ូដែល Galibier ដែលនឹងផលិតលក់លើទីផ្សារ គ្រាន់តែមិនបានបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់។
Ferrari Pinin
Ferrari តែងកាន់គោលជំហរថានឹងមិនផលិតរថយន្តប្រភេទទ្វារបួនជាដាច់ខាត ប៉ុន្តែកាលពីឆ្នាំ ១៩៨០ ដើម្បីអបអរខួប ៥០ ឆ្នាំ ក្រុមហ៊ុននេះបានបង្ហាញរូបរាងគំរូនៃរថយន្តទ្វារបួនម៉ូដែល Ferrari Pinin ដែលមានម៉ាស៊ីន V12 ទំហំ ៤,៨ លីត្រ។ Ferrari ធ្លាប់ពិចារណាផលិតរថយន្តនេះលក់លើទីផ្សារដែរ ប៉ុន្តែផែនការមិនបានសម្រេចឡើយ។
Maserati Quattroporte
Maserati បានចាប់ផ្ដើមជំនួញផលិតរថយន្តទ្វារបួនម៉ូដែល Quattroporte លក់លើទីផ្សារចាប់តាំងពីឆ្នាំ ១៩៦៣ (ក្រុមហ៊ុនចាប់ផ្ដើមដំណើរការឆ្នាំ ១៩១៤) រហូតដល់បច្ចុប្បន្ន។ រថយន្តទ្វារបួនមួយម៉ូដែលទៀតពី Maserati គឺ Ghibli ដែលផ្ដើមផលិតនៅឆ្នាំ ១៩៦៧ ទល់បច្ចុប្បន្ន។
Porsche Panamera
ក្រោយពីទទួលបានជោគជ័យលើរថយន្តទ្វារបួនប្រភេទ Crossover ម៉ូដែល Cayenne កាលពីឆ្នាំ ២០០២ ក្រុមហ៊ុន Porsche បានបញ្ចេញម៉ូដែល Panamera នៅឆ្នាំ ២០០៩ ដែលជាប្រភេទរថយន្តទ្វារបួន Sedanដែលបន្តចេញស៊េរីថ្មីដល់សព្វថ្ងៃ៕
ចុចអាន៖ Bugatti ចេញរថយន្តអគ្គិសនី អ្នកណាឃើញក៏ចង់បាន
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CarScoops