
- 2016-07-29 16:26:43
- ព័ត៌មាន
ចេញហើយ តម្លៃ និងកម្លាំងរបស់ CBR 250RR ២០១៦
- 2016-07-29 16:26:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយ តម្លៃ និងកម្លាំងរបស់ CBR 250RR ២០១៦
ចន្លោះមិនឃើញ
វត្តមានថ្មីរបស់ CBR 250RR កំពុងទទួលបានចាប់អារម្មណ៍ជាខ្លាំងពីអ្នកស្រឡាញ់ម៉ូតូជុំវិញពិភពលោក ខណៈទើបមានលក់ក្នុងប្រទេសមួយចំនួន។
CBR 250RR ម៉ូដែល ២០១៦ ចែកជាពីរប្រភេទ គឺមាន ABS និងគ្មាន ABS។ ម៉ូតូនេះមានបំពាក់ម៉ាស៊ីនភ្លោះ ក្រោមបច្ចេកវិទ្យា PGM-FI ស៊ីសាំងតិច កម្លាំងម៉ាស៊ីន ២៥០ សេសេ និងមានប្រអប់លេខ ៦វគ្គ។ បូមមុខប្រើបច្ចេកវិទ្យា Honda Pro-Link ដែលអាចកំណត់កម្រិតបាន ៥ជម្រើស ហើយធុងសាំងមានចំណុះ ១៤ លីត្រ។
CBR 250RR ផលិតចេញមកមានច្រើនជម្រើសពណ៌ ដូចជាក្រហម ខ្មៅ ប្រផេះ(រំសេវ) ហើយតម្លៃ ៥ ៣០០ ដុល្លារ សម្រាប់ម៉ូដែល ABS និងតម្លៃ ៤ ៨០០ ដុល្លារសម្រាប់ម៉ូដែលគ្មាន ABS (តម្លៃនៅឥណ្ឌូណេស៊ី)៕
អានបន្ត ៖ CBR 250RR ២០១៦ រូបរាងប្លែកទាក់ទាញ អាចបើកបរបាន ៣ របៀប
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ paultan.org