- 2016-06-27 15:57:51
- ព័ត៌មាន
Samsung គិតគូររើទីស្នាក់ការចេញពីអង់គ្លេស
- 2016-06-27 15:57:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung គិតគូររើទីស្នាក់ការចេញពីអង់គ្លេស
ចន្លោះមិនឃើញ
ការដែលអង់គ្លេសសម្រេចដកខ្លួនចេញពីសហភាពអឺរ៉ុប (Brexit) មិនត្រឹមតែធ្វើឲ្យតម្លៃហ៊ុននៅឡុងដុង និង លុយផោនធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្តែធ្វើឲ្យក្រុមហ៊ុនធំៗពិចារណាផ្លាស់ប្ដូរទីស្នាក់ការរបស់ពួកគេចេញពីទឹកដីអង់គ្លេសថែមទៀតផង។
ក្នុងចំណោមក្រុមហ៊ុនធំៗ មានក្រុមហ៊ុន Samsung ដែលបានរាយការណ៍ថាកំពុងពិចារណាផ្លាស់ការិយាល័យនៅទីក្រុងឡុងដុង ទៅកាន់តំបន់ផ្សេងក្នុងសហភាពអឺរ៉ុប។ ក្រុមហ៊ុន LG ក៏កំពុងពិចារណាលើការផ្លាស់ប្ដូរទីតាំងនេះផងដែរ។
ហេតុផលដែលគេចង់ផ្លាស់ប្ដូរទីតាំងគឺសាមញ្ញបំផុត ដោយប្រសិនបើអង់គ្លេសចេញពីសហភាពអឺរ៉ុបរាល់ទំនិញនាំចូលត្រូវបង់ពន្ធ ហើយតម្លៃគ្រឿងអេឡិចត្រូនិកអាចនឹងត្រូវឡើងថ្លៃ ព្រោះរូបិយប័ណ្ណផោនមានកម្លាំងខ្សោយ។ ចំណុចទាំងនេះអាចបន្ថយសារសំខាន់ទីផ្សារអង់គ្លេសចំពោះ Samsung, LG និង ក្រុមហ៊ុនឯទៀត៕
ចុចអាន៖ ឡានអង់គ្លេស ធ្លាក់ប្រជាប្រិយភាព ក្រោយពួកគេ ចេញពីអឺរ៉ុប
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ PhoneArena