• 2016-06-24 17:23:05
  • ព័ត៌មាន

Facebook ផ្លូវ​ការ​ អាច​ប្រើ​លើ Windows 10 Mobile បាន​ហើយ​

  • 2016-06-24 17:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​ថា​ជា​រឿង​ល្អ​មួយ​សម្រាប់​បណ្ដា​ប្រិយមិត្ត​ប្រើប្រាស់ Windows 10 Mobile របស់ Microsoft ដោយ​ពេល​នេះ​កម្មវិធី Facebook ផ្លូវ​ការ​អាច​ទាញ​យក​មក​ប្រើ​បាន។

 

កម្មវិធី Facebook លើ Windows 10 Mobile (ឆ្វេង) និង iOS (ស្តាំ)

 

មិន​តិច​ឆ្នាំ​ទេ ដែល​អ្នក​ប្រើប្រាស់ Windows Phone នៅ​ទ្រាំ​ប្រើ​កម្មវិធី Facebook បង្កើត​ដោយ​ក្រុមហ៊ុន Microsoft ទាំង​មិន​សូវ​មាន​មុខងារ​គ្រប់គ្រាន់​ដូច​កម្មវិធី​ផ្លូវការ​របស់​ក្រុមហ៊ុន Facebook ផ្ទាល់។

 

ពេល​នេះ​មិន​ត្រឹម​តែ Facebook ទេ សូម្បី​តែ Messenger និង Instagram ផ្លូវការ​ក៏​មាន​លើ Windows 10 Mobile ដែរ ដោយ​ក្រុមហ៊ុន Facebook បាន​កែ​កូដ​កម្មវិធី​ទាំង​នេះ ចេញ​ពី iOS។ App ទាំង​នេះ​មាន Interface ស្ទើរ​ដូចគ្នា​មួយ​រយ​ភាគរយ​ទៅ​នឹង iOS តែ​នៅ​មិន​ទាន់​ដំណើរ​ការ​រលូន​នៅ​ឡើយ​ទេ ព្រោះ​បច្ចុប្បន្ន​ជា​កំណែ​ប្រែ​សាក​ល្បង​នៅ​ឡើយ។

 

ដោយ​ឡែក​សម្រាប់​ប្រិយមិត្ត​នៅ​កម្ពុជា បើ​ចង់​ដំឡើង Facebook (Beta) ត្រូវ​ប្តូរ Region ទៅ​តំបន់​អឺរ៉ុប នោះ​ទើប​អាចទាញ​យក​បាន។

 

-ប្រិយមិត្ត​អាច​ប្តូរ Region បាន​ដោយ​ចូល​ទៅ​កាន់ Settings > Time & language > Region។ អ្នក​អាច​ប្តូរ Country/Region ទៅ​ជា Germany បន្ទាប់​មក Restart។ ក្រោយ Restart ទូរសព្ទ​រួច សូម​ចូល​ទៅ​កាន់ Link មួយ​នេះ ដើម្បី​ទាញ​យក Facebook (Beta)។

 

 

មា​ន​ចម្ងល់​យ៉ាង​ណា អាច​បញ្ចេញ​យោបល់​ខាង​ក្រោម​នេះ​បាន។ 

 

អត្ថបទ៖ ប៉ែត ផាន់និត

មតិយោបល់