• 2016-06-03 16:33:58
  • ព័ត៌មាន

ម៉ាលិះ៖ "ធ្វើ​អី​ខ្លួន​ឯង​ស្រឡាញ់ និង​ស្រឡាញ់​អី​ដែល​កំពុង​ធ្វើ" ទើប​ជោគជ័យ​លើ​អាជីព

  • 2016-06-03 16:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ធ្វើ​អី​ខ្លួន​ឯង​ស្រឡាញ់ និង​ស្រឡាញ់​អី​កំពុង​ធ្វើ"។ នេះ​ជា​សម្ដី​ក្រើនរំលឹក​និង​លើក​ទឹកចិត្ត​ដែល​ម៉ាលិះ​តែង​ប្រាប់​​ខ្លួន​ឯង​ក៏​ដូចជា​សម្រាប់​យុវតី​ខ្មែរ​​​ចាប់​ជំនាញ IT ដើម្បី​ជោគជ័យ​លើ​អាជីព។

 

 

ការ​លើក​ឡើង​ដូច្នេះ ម៉ាលិះ ជា​អ្នក​ឌីហ្សាញ​ហ្គេម​ក្នុង​ក្រុម DirexPlay ចង់​បញ្ជាក់​ថា ពេល​ខ្លះ​អ្នក​ទៅ​ធ្វើ​ការងារ​ដែល​ខ្លួន​ឯង​មិន​ចូល​ចិត្ត​ហើយ​គ្មាន​ដុង​ពី​កំណើត នោះ​វា​លំបាក​នឹង​ទទួល​បាន​ជោគជ័យ​លើ​អាជីព​នោះ​ពេល​អនាគត។ ប៉ុន្តែ​បើ​វា​ជា​ការងារ​អ្នក​ពេញ​ចិត្ត ទោះ​លំបាក​ខ្លាំង​ប៉ុណ្ណា ក៏​អ្នក​នៅ​តែ​មាន​អារម្មណ៍​សប្បាយ​និង​ប្រឹងប្រែង​អភិវឌ្ឍ​ខ្លួន​ឯងឲ្យ​ដល់​គោលដៅ។

 

ជាក់ស្ដែង​ចំពោះ​ម៉ាលិះ​ផ្ទាល់ កាល​ពី​ចប់​ថ្នាក់​ទី ១២​ ភ្លាម កញ្ញា បាន​បន្ត​រៀន​ជំនាញ សេដ្ឋកិច្ច​ព័ត៌មាន​វិទ្យា​នៅ​សាលា RULE ដោយ​គ្មាន​គោលដៅ​ច្បាស់​លាស់។ ក្រោយ​ចូល​ឆ្នាំ​ទី ២ ទើប​ម៉ាលិះ​ដឹង​ថា ជំនាញ​ដែល​ខ្លួន​ចូល​ចិត្ត​បំផុត គឺ​ការ​ឌីហ្សាញ។

 

ក្រោយ​ប្រឹង​រៀន​ជំនាញ​ឌីហ្សាញ​នៅ​ផ្ទះ​អស់​ពេល ៣ ឆ្នាំ​ដោយ​ខ្លួន​ឯង​រួម​នឹង​ការ​ជួយ​ពន្យល់​បន្ថែម​ខ្លះៗ​ពី​រៀម​ច្បង ម៉ាលិះ​ជោគជ័យ​លើ​អាជីព​ជា​អ្នក​ឌីហ្សាញ​ឲ្យ​ក្រុម​បង្កើត​ហ្គេម​លេចធ្លោ​ក្នុង​ស្រុក DirexPlay។

 

ហ្គេម​ដែល​ម៉ាលិះ​បាន​ឌីហ្សាញ​កន្លង​មក​មាន៖ Hungry Ob Ob, Sok and Sao's Adventure, Chasing Zombie និង​ហ្គេម​ចុង​ក្រោយ​ទើប​ដាក់​ឲ្យ​ដោនឡូត​លើ Play Store គឺ Wrath of Fighters៕

 

អត្ថបទ៖ ប៉ែត ផាន់និត

មតិយោបល់