• 2016-05-31 18:14:54
  • ព័ត៌មាន

សិស្ស​វិទ្យាល័យ អាយុ​ ​១៦​ ​ឆ្នាំ​ ​បង្កើត​ក្រុមហ៊ុន​ផលិត​ហ្គេម​សម្រេច​ ​ទោះ​គ្មាន​ដើម​ទុន​

  • 2016-05-31 18:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Eisman​ ​ជា​សិស្ស​វិទ្យាល័យ​ ​ដែល​មាន​អាយុ​ទើប​តែ​ ​១៦​ ​ឆ្នាំ​ ​បាន​ក្លាយ​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​បង្កើត​វីដេអូ​ហ្គេម​ ​Pixelman Productions​ ​ដែល​ទើប​ចាប់​ផ្ដើម​កាល​ពី​ខែ​ ​មករា​ ​ឆ្នាំ ២០១៦​ ​​ដោយ​មិន​បាន​ចំណាយ​ប្រាក់​សូម្បី​មួយ​សេន​។

 

 

​Eisman​ ​បង្ហាញ​ថា​ ​ដោយ​មាន​ចិត្ត​ស្រលាញ់​លើ​វិស័យ​បង្កើត​ហ្គេម​ ​គេ​មាន​បំណង​ចង់​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ផលិត​ហ្គេម​នានា​ ​តែ​គេ​មិន​មាន​ឱកាស​ ​ដោយ​ក្រុមហ៊ុន​ទាំង​នោះ​តម្រូវ​ឲ្យ​គេ​មាន​បទ​ពិសោធន៍​​ធ្លាប់​ផលិត​ហ្គេម​។​​ ​ដូច​នេះ​ទើប​ធ្វើ​ឲ្យ​ ​David Eisman​ ​មាន​គំនិត​បង្កើត​ក្រុមហ៊ុន​ផលិត​ហ្គេម​ដោយ​ខ្លួនឯង​ ​ព្រោះ​គេ​អាច​ប្រើ​ប្រាស់​នូវ​ភាសា​ ​C#​ ​។​

 

 

​ការ​បង្កើត​ក្រុមហ៊ុន​នេះ​ ​David Eisman​ ​មិន​ចំណាយ​ដើម​ទុន​ឡើយ​ ​ដោយ​គេ​បង្កើត​ ​Ads​ ​នៅ​តាម​បណ្ដាញ​សង្គម​នានា​ ​ដើម្បី​ស្វែង​រក​នូវ​ដៃគូ​សហការ​ ​ស្ម័គ្រចិត្ត​ក្នុង​ការ​បង្កើត​ ​ហើយ​នឹង​ធ្វើ​ការ​ចែក​រំលែក​នូវ​ផល​ចំណេញ​តាម​ផ្នែក​នានា​។​ ​គំនិត​នេះ​ធ្លាប់​មាន​មនុស្ស​ជា​ច្រើន​ ​លើក​ឡើង​ថា​វា​មិន​អាច​ទៅ​រួច​ ​តែ​ឥលូវ​ក្រុមហ៊ុន​​នេះ​ ​មាន​អ្នក​សរសេរ​កម្មវិធី​ ​២​ ​នាក់​ ​សិល្បករ​ ​ម្នាក់​ ​អ្នក​និពន្ធ​ ​ម្នាក់​ ​អ្នក​និពន្ធ​ចម្រៀង​ ​២​ ​នាក់​ ​និង​ក្រុម​ទីផ្សារ​ ​ដែល​អ្នក​ទាំង​នោះ​ភាគ​ច្រើន​នៅ​ប្រទេស​ខុស​ៗ​គ្នា​ ​៕​

 

សូម​ទស្សនា​វីដេអូ​ ​Trailer​ ​នៃ​ហ្គេម​ដែល​ពួក​គេ​បាន​បង្កើត​

 

 

អាន​បន្ត​ ​៖​​ ជោគជ័យ​លើ​វិស័យ​បច្ចេកវិទ្យា ទោះ​គ្មាន​សញ្ញាប័ត្រ​​ពី​សាលា

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ techinsider

មតិយោបល់