- 2016-05-27 17:32:09
- ព័ត៌មាន
Nikon D5 និង D500 បំពាក់ Touchscreen ល្បីខាងថតរូបទីងងឹត មកដល់ទីផ្សារ
- 2016-05-27 17:32:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nikon D5 និង D500 បំពាក់ Touchscreen ល្បីខាងថតរូបទីងងឹត មកដល់ទីផ្សារ
ចន្លោះមិនឃើញ
កាមេរ៉ា Nikon D5 និង D500 បានសម្ពោធដាក់លក់លើទីផ្សារប្រទេសកម្ពុជាផ្លូវការ កាលពីម្សិលមិញ ដោយ D5 តម្លៃប្រហែលជាង ៦ពាន់ដុល្លារ និង D500 ខ្ទង់ជាង ២ពាន់ដុល្លារ។
លោក សូលីណា អ្នកជំនាញផ្នែកកាមេរ៉ា Nikon របស់ក្រុមហ៊ុន AA Cambodia បញ្ជាក់ថា កាមេរ៉ាទាំងពីរស៊េរីដែលទើបតែមកទល់ទីផ្សារក្នុងស្រុកនេះ មានសមត្ថភាពអាចថតរូបទីងងឹតបានយ៉ាងល្អ។ Nikon D5 និង D500 បំពាក់ដោយកាមេរ៉ា 20.8MP និង 20.7MP ហើយតួរបស់វាផលិតពីសារធាតុម៉ាញ៉េស្យូម មានទម្ងន់ស្រាល ងាយស្រួលក្នុងការកាន់ថតរូបរយៈពេលយូរ។
អ្នកជំនាញរូបនេះ បន្ថែមថាសម្រាប់ការចុចម្តង ទាំង D5 និង D500 អាចផលិតរូបភាពបានដល់ទៅ ២០០ប៉ុស្តិ៍ ដោយមិនអាក់។ កាមេរ៉ាទាំងពីរសុទ្ធតែអាចថតវីដេអូលក្ខណៈ 4K UHD ថែមទាំងបំពាក់ដោយ Touchscreen LCD ទំហំ ៣,២អ៊ីញ រួមនឹងមុខងារ Scroll រូបថតរាប់រយសន្លឹកទៅឆ្វេងទៅស្តាំ ងាយស្រួលប្រើរយៈពេលខ្លី។
លក្ខណៈសម្បត្តិខ្លះៗរបស់ Nikon D5៖
រូប៖ Gizmag
@អេក្រង់៖ Touchscreen LCD ទំហំ ៣,២អ៊ីញ @កម្រិតវីដេអូ៖ 4K UHD @Resolution៖ 5568 x 3712 pixels @កាមេរ៉ា៖ 20.8MP @ISO៖ 50 - 3,280,000 @ថ្ម៖ 2500mAh @ចំនួន Autofocus Point៖ 153AF
លក្ខណៈសម្បត្តិខ្លះៗរបស់ Nikon D500៖
រូប៖ Gizmag
@អេក្រង់៖ Touchscreen LCD ទំហំ ៣,២អ៊ីញ @កម្រិតវីដេអូ៖ 4K UHD @Resolution៖ 5568 x 3712 pixels @កាមេរ៉ា៖ 20.7MP @ISO៖ 50 – 1,640,000 @ថ្ម៖ 1900mAh @ចំនួន Autofocus Point៖ 153AF៕
អត្ថបទ៖ ប៉ែត ផាន់និត