- 2016-05-26 17:00:15
- ព័ត៌មាន
អាមេរិកនៅប្រើ Floppy Disk សម្រាប់បញ្ជាអាវុធនុយក្លេអ៊ែរ
- 2016-05-26 17:00:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកនៅប្រើ Floppy Disk សម្រាប់បញ្ជាអាវុធនុយក្លេអ៊ែរ
ចន្លោះមិនឃើញ
របាយការណ៍របស់ការិយាល័យគណនេយ្យភាពនៃរដ្ឋាភិបាលអាមេរិក បានបង្ហាញថា យោធាអាមេរិកនៅបន្តប្រើកុំព្យូទ័រម៉ូដែលចាស់ៗ និង Floppy Disk ក្នុងការបញ្ជាមីស៊ីលចម្ងាយឆ្ងាយ និងអាវុធនុយក្លេអ៊ែរ។
កុំព្យូទ័រសេរីចាស់នោះ គឺ IBM Series/1 ដែលផលិតឆ្នាំ ១៩៧៦។ វាជាកុំព្យូទ័រប្រភេទ Workstation ដែលអាចបញ្ចេញបញ្ចូលទិន្នន័យបានច្រើន ហើយវាមិនអាចភ្ជាប់អ៊ីនធឺណិតបាននោះទេ។ តែដោយសារមិនអាចភ្ជាប់អ៊ីនធឺណិតបាន ទើបយោធាអាមេរិកសម្រេចបន្តប្រើកុំព្យូទ័រប្រភេទនេះ ដោយគេអះអាងថា មិនអាចមាន Hacker ណាអាចជ្រៀតចូលប្រព័ន្ធរបស់ពួកគេបាន។
រូបដំណាង IBM Series/1
ទោះជាយ៉ាងណា របាយការណ៍នោះបានបញ្ជាក់ថា យោធាអាមេរិក និងធ្វើការ Update ទៅលើប្រព័ន្ធ និងឧបករណ៍ ប្រើប្រាស់សម្រាប់បញ្ជាអាវុធទាំងនោះនាចុងឆ្នាំ ២០១៧៕
អានបន្ត ៖ តម្លៃ Lexus 570 ឆ្នាំ ២០១៦ តាមប្រទេសនានារួមទាំងកម្ពុជា
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ businessinsider