• 2016-05-19 22:36:13
  • ព័ត៌មាន

តម្លៃ​ទូរសព្ទ​ Vertu មួយ​ទឹក​ៗ​​​សម្រាប់​អ្នក​គាំទ្រ​

  • 2016-05-19 22:36:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vertu ជា​ទូរសព្ទ​ដ៏​ប្រណិត​និង​ថ្លៃ​បំផុត​នៅ​ក្នុង​ពិភពលោក​​សម្រាប់​ត្រកូល​​អភិជន​ ដោយ​មាន​ម៉ូដែល​​ខ្លះ​​តម្លៃ​ដល់​ទៅ​ជាង​ម៉ឺន​ដុល្លារ ហើយ​សូម្បី​តែ​ប្រភេទ​មួយ​ទឹកៗ​ក៏​ថ្លៃ​កប់​ក្តោង​ដែរ។

 

 

លោក ជា សុភ័ក្រ្ត ដែល​ជា​ម្ចាស់​ហាង​ The V Store បាន​ប្រាប់​ឱ្យ​ដឹង​ថា Vertu ​មួយ​ទឹក​ដែល​ហាង​​លោក​នាំ​​មក​លក់​​មាន​ប្រភេទ​ខុសៗ​​គ្នា ហើយ​តម្លៃ​ក៏​តាម​ម៉ាក​អាច​ចន្លោះ​ពី 1,500 - 15,000 ដុល្លារ ដូចជា៖

 

-ម៉ូឌែល Con Shellation Classic តម្លៃ 3,850 ដុល្លារ

-ម៉ូឌែល Vertu Aster តម្លៃ 3,300 ដុល្លារ

-ម៉ូឌែល ​Signature Touch I តម្លៃ 4,800 ដុល្លារ

-ម៉ូឌែល Signature Touch II តម្លៃ 6,900 ដុល្លារ

-ម៉ូឌែល Signature Touch S តម្លៃ 6,800 ដុល្លារ

-ម៉ូឌែល Vertu 8 Star មាន​ច្រើន​ពណ៍​ដែល​មាន​តម្លៃ​ចាប់​ពី 1,500 ដល់ 5,900 ដុល្លារ

 

​លក្ខណះ​​ពិសេស​ដែល​ធ្វើ​ឱ្យ​ទូរសព្ទ Vertu ​មាន​តម្លៃ​ថ្លៃ​ជាង​ទូរសព្ទ​​ដទៃ​ទៀត​គឺផលិត​ចេញ​ពី​លោហធាតុ​​ផ្សំ​រួម​មាន​​​​ទីតានីញ៉ូម ​អាលុយមីញ៉ូម​ ​ភីវីឌី ​និង​ឌីអិលស៊ី ​​ដូច​ទៅ​នឹង​លោហធាតុ​ផលិត​យន្តហោះ​ដែល​អាច​កាត់​​បន្ថយ​វិទ្យុ​សកម្ម​​​​ក្នុង​កម្រិត​​ខ្ពស់ ​ជាង​ទូរសព្ទ​នានា​​ និង​មាន​​ភាព​​រឹងមាំ​ល្អ។ ឯ​​ការ​រចនា​ម៉ូដ​​ ​និង​កម្មវិធី​​​មាន​លក្ខណៈ​សាមញ្ញ ​​​តែ​​​ក្លាស៊ិច​​សក្ដិសម​នឹង​​​​វណ្ណៈ​ខ្ពស់។ ​​​

 

អ្វី​ដែល​ពិសេស​នោះ​គឺ​ទូរសព្ទ​ម៉ាក​ល្បី​របស់​អង់គ្លេស​មួយ​នេះ​គឺ​ត្រូវ​បាន​​ផលិត​​​​ឡើង​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​បំផុត​ ​​ពី​​​ជាង​ជំនាញ ពោល​គឺ​​ទូរសព្ទ​មួយ​គ្រឿង​ ទាំង​ការ​​រចនា​រូបរាង​និង​ការ​ដំឡើង​គឺ​ធ្វើ​ដោយ​ដៃ​​ មិន​មែន​ដោយ​ម៉ាស៊ីន​នោះ​ទេ ហើយ​ធ្វើ​ឡើង​ដោយ​សិប្បករ​ម្នាក់​តែ​ប៉ុណ្ណោះ​តាំង​ពី​ការ​ចាប់​ផ្ដើម​រហូត​ ដល់​បញ្ចប់​។​

 

ចុច​អាន៖ អាថ៌កំបាំង​នាំ​ទូរសព្ទ​ប្រណិត Vertu ថ្លៃ​រាប់​ម៉ឺន​ដុល្លារ

 

អត្ថបទ៖ រក្សា

មតិយោបល់