- 2016-04-22 22:00:57
- ព័ត៌មាន
Samsung ឆ្លើយតប Galaxy S7/S7 Edge ចូលទឹក
- 2016-04-22 22:00:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ឆ្លើយតប Galaxy S7/S7 Edge ចូលទឹក
ចន្លោះមិនឃើញ
ថ្មីៗនេះ ព័ត៌មានមួយល្បីពេញបណ្ដាញសង្គមហ្វេសប៊ុកថា S7 Edge ដែល Samsung អះអាងថាមិនជ្រាបទឹក បែរជាចូលទឹកខូចទៅវិញ។ គណនីហ្វេសប៊ុកមួយបានបង្ហោះរូប Galaxy S7 Edge ចូលទឹកហើយថាត្រូវជួសជុលអស់ ១៨០ ដុល្លារទៀត។
ទាក់ទិនបញ្ហានេះ លោក សុខ ឡេង ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Samsung ប្រចាំប្រទេសកម្ពុជា បានអះអាងដូច្នេះថា ទាំង S7 និង S7 Edge ពិតជាមានមុខងារការពារជ្រាបទឹក (Water Resistant) កម្រិត IP68 តែមិនមែន Water Proof ទេ។ នេះបានន័យថា Galaxy S ស៊េរីថ្មីទាំងពីរម៉ូដែល អាចធន់នឹងទឹកជម្រៅ១ម៉ែត្រកន្លះរយៈពេលតែ ៣០នាទីប៉ុណ្ណោះ។
ប្រធានផ្នែកទំនាក់ទំនងរូបនេះក៏ក្រើនរំលឹកដែរថា ការប្រើប្រាស់ S7/S7 Edge ខុសពីការស្តង់ដារបច្ចេកទេសដូចជា ទុកក្នុងទឹកយូរហួស ៣០នាទីឬប្រើក្នុងទឹកជ្រៅមានសម្ពាធខ្លាំង អាចធ្វើឱ្យស្មាតហ្វូនទាំងពីរខូចបាន។ ម្យ៉ាងទៀតបើសិនជើងស៊ីម S7/S7 Edge បិទមិនជិតក៏អាចចូលទឹកខូចបានដែរ។
លោកថាមុខងារការពារជ្រាបទឹក S7/S7 Edge ប្រើសម្រាប់ការពារទូរសព្ទពីការជ្រាបទឹក ពេលធ្លាក់ចូលទឹកដោយចៃដន្យនិងកំពប់ទឹកលើជាដើម តែក្រុមហ៊ុនមិនគាំទ្រចំពោះការប្រើក្នុងទឹកជ្រៅនិងយូរលើស ៣០នាទីឡើយ។
ការណែនាំខ្លះចំពោះការប្រើប្រាស់ S7/S7 Edge៖
@ នៅពេលជាតិអាល់កុលឬទឹកប្រៃកំពប់លើទូរសព្ទ S7/S7 Edge អ្នកត្រូវលាងសម្អាតវាជាមួយទឹកស្អាតភ្លាមៗ និងជូតសម្ងួតដោយប្រើក្រណាត់ទន់។
ត្រូវជៀសវាង៖
@ ដាក់ S7/S7 Edge ផ្ទប់ទឹកបាញ់មានកម្លាំងខ្លាំង (ទឹកបាញ់ឡាន ម៉ូតូ...) ភេសជ្ជៈ និងហ្វូម (Foam) ផ្សេងៗ @ ប្រើក្នុងទឹកជ្រៅជាង ១ម៉ែត្រកន្លះ (ប្រើពេលមុជទឹកលក្ខណៈ Scuba Diving) @ បាញ់ឬចាក់ទឹកខ្លាំងចំរន្ធសាកថ្ម USB, រន្ធកាស, រន្ធសំឡេង និងរន្ធផ្សេងៗ៕
អត្ថបទ៖ ប៉ែត ផាន់និត